ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ អ្នកការទូតអាចទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារ Himawari បើគ្មានទីតាំងត្រឹមត្រូវ
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានប្រាប់ឲ្យមន្ត្រីការទូត មន្ត្រីអង្គការសហប្រជាជាតិ និងមន្ត្រីអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូត (Visa A) ទៅធ្វើចត្តាឡីស័កនៅ Himawari ប្រសិនបើគ្មាននិវេសនដ្ឋាន ឬគេហដ្ឋានដាច់ដោយឡែក ត្រឹមត្រូវសមរម្យ សម្រាប់ធ្វើចត្តាឡីស័កនោះទេ។ នេះបើយោងតាមលិខិតចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

លិខិតដែលផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលទើបទទួលបាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ លោក ម៉ម ប៊ុនហេង បានលើកឡើថា ផ្អែកតាមការពិនិត្យលើការស្នើសុំរបស់បណ្តាស្ថានទូតបរទេសប្រចាំកម្ពុជា អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ព្រមទាំងដោយផ្អែកលើការសាកសួរព័ត៌មាន និងការពិនិត្យស្ថានភាពជាក់ស្តែង ចំពោះនិវេសនដ្ឋានរបស់អ្នកការទូត មន្ត្រីអង្គការសហប្រជាជាតិ និងមន្ត្រីអង្គការអន្តរជាតិ ដែលបានស្នើសុំធ្វើចត្តាឡីស័កកន្លងមក ក្រសួងសុខាភិបាលបានពិនិត្យឃើញថា និវេសនដ្ឋានមួយចំនួនមានលក្ខណៈជាអគារ សហកម្មសិទ្ធិ (ខុនដូ ឬអាផាតមិន) ដែលមានប្រើប្រាស់ជណ្តើររួមគ្នា និងមិនមានលក្ខណៈដាច់ដោយឡែកនោះទេ។
បើតាមលោក ម៉ម ប៊ុនហេង ខ្លឹមសារនៃពាក្យ “និវេសនដ្ឋាន ឬគេហដ្ឋានដាច់ដោយឡែក” នៅក្នុងចំណុចទី៣ នៃសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល សំដៅដល់ទីសំណាក់ដាច់ដោយឡែក មិនមានប្រើប្រាស់ជណ្តើររួម និងមិនមានទីធ្លារួមនោះទេ។
ក្នុងករណីដែលអ្នកការទូតកាន់ទិដ្ឋាការការទូត (Visa A) មិនអាចស្នាក់នៅធ្វើចត្តាឡីស័កនៅស្ថានទូតបាន ឬអ្នកការទូត ឬមន្ត្រីអង្គការសហប្រជាជាតិ ឬមន្ត្រីអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូត (VisaA) មិនមាននិវេសនដ្ឋាន ឬគេហដ្ឋានដាច់ដោយឡែក អ្នកការទូត ឬមន្ត្រីអង្គការសហប្រជាជាតិ ឬមន្ត្រីអង្គការអន្តរជាតិទាំងនោះត្រូវទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារ Himawari ហើយរាល់ការចំណាយទាំងអស់ គឺជាបន្ទុករបស់សាមីខ្លួន ឬជាបន្ទុករបស់ស្ថានទូត ឬអង្គការសហប្រជាជាតិ ឬអង្គការអន្តរជាតិ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


