KPT+
សត្វព្រៃ ១០ ប្រភេទដោះលែងក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ បន្តមានវត្តមានដល់បច្ចុប្បន្ន
នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៣ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចង្អុលបង្ហាញថា សត្វព្រៃប្រមាណជា ១០ ប្រភេទ ដែលក្រុមការងារគម្រោង ធ្លាប់បានដោះលែង ចូលទៅក្នុងព្រៃធម្មជាតិ នៃឧទ្យានអង្គរនៅតែបន្តមានវត្តមានរហូតមកដល់ពេលបច្ចុប្បន្ននេះ។

នាពេលកន្លងមកក្រុមការងារគម្រោង ទទួលបានជោគជ័យនៅក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ។ ជាក់ស្ដែងសត្វព្រៃប្រមាណ ១០ប្រភេទ បានដោះលែងនោះមានដូចជា សត្វទោចមកុដ (Pileated gibbon) ចំនួន ១៥ ក្បាល (កើតកូនបានចំនួន ៧ ក្បាល), សត្វឈ្លូស (Red muntjac) ចំនួន ៦ក្បាល, សត្វស្វាព្រាម (Silvered langurs) ចំនួន ១២ ក្បាល, សត្វសំពោចក្រអូប (Common palm civets) ចំនួន ៥ក្បាល, សត្វភេខ្លួនរលោង(Smooth-coated otter) ចំនួន ៨ក្បាល (កើតកូនបានចំនួន ៥ក្បាល), សត្វឆ្មារដាវ(Leopard Cat) ចំនួន ២ក្បាល, កេងកងតូច (Oriental Pied Hornbill) ចំនួន ៧ក្បាល, កេងកងធំ(Great Hornbill) ចំនួន ៦ក្បាល, ព្វាំង(Wreathed Hornbill) ចំនួន ៧ក្បាល, សត្វក្ងោក(Peafowl) ចំនួន ៩ក្បាល, សត្វអន្សង(Common Water Monitor) ចំនួន ១ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត។ មកដល់បច្ចុប្បន្នសត្វ ទាំងអស់ដែលបានដោះលែង គឺនៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំ ជាប្រចាំពីក្រុមការងារ។

ស្របពេលជាមួយគ្នានេះ ក្រសួងវប្បធម៌ បានឱ្យដឹងទៀតថា ក្រោមកិច្ចសហការ រវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance សំពោចក្រអូប ញី ឈ្មោល មួយគូ ដែលយកមកពីមណ្ឌលសង្គ្រោះ សត្វព្រៃភ្នំតាម៉ៅ យកមកផ្សាំងក្នុងទ្រុង ក្រុមការងារគម្រោង ក៏នឹងដោះលែងចូលទៅក្នុងព្រៃធម្មជាតិ នៃឧទ្យានអង្គនៅពេលខាងមុខ។

ហេតុដូចនេះ ដើម្បីឱ្យសត្វព្រៃទាំងអស់បន្តវត្តមាននៅក្នុងព្រៃធម្មជាតិ នៃឧទ្យានអង្គរ អាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវដល់សាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅ តំបន់នោះ ចូលរួមថែរក្សាសត្វព្រៃ ព្រមទាំងបញ្ឈប់ការដាក់អន្ទាក់សត្វគ្រប់ប្រភេទ និងផ្តល់ចំណីឲ្យសត្វទាំងនោះ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ