ព័ត៌មានជាតិ
អនុសាខាកាកបាទក្រហមកម្ពុជា ផ្តល់អំណោយជនពិការ អ្នកផ្ទុកមេ រោគអេដស៍ ចាស់គ្មានទីពឹង ៥០គ្រួសារ
ប្រជាពលរដ្ឋជាជនពិការ អ្នកផ្ទុកមេរោគអេដស៍ ចាស់គ្មានទីពឹង ចំនួន ៥០គ្រួសារ រស់នៅក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ បានទទួលអំណោយពីគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក។

ការចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា មកចែកជូនពលរដ្ឋជាជនពិការ អ្នកផ្ទុកមេរោគអេដស៍ ចាស់គ្មានទីពឹងទាំង៥០គ្រួសារនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី ក្រោមវត្តមានលោក ឯក ឃុនដឿន ប្រធានកិតិ្តយសអនុសាខាកាកបាទក្រហមខណ្ឌ លោកម៉ែន សិរី អនុប្រធានកិត្តិយសអនុសាខា លោកកែវ សុភា ប្រធានអនុសាខា និងក្រុមការងារ ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរលោកឯក ឃុនដឿន បានពាំនាំមកនូវ ប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចជានិច្ចកាល តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងខិតខំថែរក្សាសុខភាពឲ្យបានល្អ វិធានការ៣ ការពារ និង ៣ កុំ។

អំណោយដែលប្រជាពលរដ្ឋទទួលបានក្នុងមួយគ្រួសារ មាន អង្ករចំនួន ០១បាវ ស្មើនឹង២៥គីឡូក្រាម មី ចំនួន ០១កេស ត្រីខកំប៉ុង០១យួរ ទឹកត្រី០១យួរថវិកា ចំនួន២០.០០០រៀល៕ អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


