Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​បុរស​ម្នាក់​ករណី ប្រើប្រាស់​សំលៀកបំពាក់​សមត្ថកិច្ច ក្លែងក្លាយ និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ

បានផុស

នៅ

ភ្នំពេញ ៖ នគរបាល​ខណ្ឌដង្កោ​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​តុលាការ ពាក់ព័ន្ធ​បទល្មើស ឆបោក​, ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សំលៀកបំពាក់​ជាអាទិ៍​សម្រាប់​អាជ្ញាធរ​សាធារណៈ និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ អំឡុង​ខែកញ្ញា ឆ្នាំ​២០២០ និង​អំឡុង​ខែមិថុនា ឆ្នាំ២០២១។

ជនសង្ស័យ​ឈ្មោះ នាង ណុ​យ ( ហៅ ) ម៉ាប់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​នៅផ្ទះ ទីលំនៅ​ភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១២ និង​៣០​នាទី នៅ​ចំណុច​ភូមិ​វិហារ​សួគ៌ ឃុំ​វិហារ​សួគ៌​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។

នគរបាល​ខណ្ឌដង្កោ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៤ និង​៤០​នាទី ជនរងគ្រោះ​ឈ្មោះ អៀ សៅ​រី ភេទ​ស្រី អាយុ​២៩​ឆ្នាំ បាន​ជិះ​រថយន្តឈ្នួល​ពី​ផ្ទះ​ស្ថិត​នៅ​ភូមិ​បាកាន ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ មក​សួរសុខទុក្ខ​ឈ្មោះ សុង វិច្ឆិកា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (​ត្រូវជា​ប្តី​របស់​ជនរងគ្រោះ ) ដែល​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌដង្កោ​ឃាត់ខ្លួន​ពីបទ​លួច កំពុង​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌដង្កោ។ ពេល​ជនរងគ្រោះ​ឈ្មោះ អៀ សៅ​រី មកដល់​ភ្នំពេញ ក៏បាន​ហៅ​កង់​បី​ជិះ​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ហើយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ អាយុ ៣៥​ឆ្នាំ (​ជា​អ្នករត់​កង់​បី​) ប្រើ​លេខ​ទូរស័ព្ទ ០៩៦ ៩៩ ៩៦ ២៥៥ ក៏បាន​និយាយប្រាប់​ជនរងគ្រោះ​ឈ្មោះ អៀ សៅ​រី ថា បើ​ចង់​ជួយ​ប្តី​ឱ្យចេញ​មាន​សេរីភាព ឈ្មោះ នាង ណុ​យ ហៅ ម៉ាប់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ប្រើ​លេខ​ទូរស័ព្ទ ០៩៧ ៧៧ ៥១ ៦៦៩ អាចជួយ​ឲ្យ​រួចខ្លួន​បាន។

ពេលនោះ​ជនរងគ្រោះ ឈ្មោះ អៀ សៅ​រី ក៏បាន​ទាក់ទង​តាម​លេខ​ទូរសព្ទ​ខាងលើ​ទៅ​ជួប​ជនសង្ស័យ​ឈ្មោះ នាង ណុ​យ ហៅ ម៉ាប់ នៅមុខ​សាលា​ខណ្ឌ​ដង្កោ ដែលមាន​ទីតាំង​នៅជាប់​និង​របង​អធិការដ្ឋាន​ន​គ​របាល​ខណ្ឌដង្កោ តាមផ្លូវ​២១៧ ស្ថិតនៅ​ភូមិ​ថ្មី​ដែរ។ ពេល​ជនរងគ្រោះ​ឈ្មោះ អៀ សៅ​រី បាន​ជួប​ជនសង្ស័យ រួច​ជនសង្ស័យ​ប្រាប់​ជនរងគ្រោះ​ឈ្មោះ អៀ សៅ​រី ថា រូបគេ (​ជនសង្ស័យ​) ជា​មន្ត្រី​នគរបាល​នៅ​ផ្នែក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ មាន​ឋានន្តរសក្តិ អនុសេនីយ៍ឯក ដោយ​បាន​បង្ហាញ​កាត​សម្គាល់​ខ្លួន​នគរបាល​ជាតិ ឱ្យ​ជនរងគ្រោះ​ឈ្មោះ អៀ សៅ​រី ឃើញ រួច​និយាយ​ទារលុយ​ចំនួន​៣០០០ ដុល្លារ​អាមេរិក​ពី​ជនរងគ្រោះ ដើម្បី​យកទៅ​ជួប​អធិការរង​ទទួលបន្ទុក​ផែន​នគរបាល​យុត្តិធម៌ ជា​ថ្នូរ នឹង​ការដោះលែង​ឈ្មោះ សុង វិច្ឆិកា ឱ្យមាន​សេរីភាព​វិញ។

បន្ទាប់មក​ជនរងគ្រោះ​ឈ្មោះ អៀ សៅ​រី ក៏បាន​តថ្លៃ​ឱ្យ​តម្លៃ​ចំនួន ១៧០០ ដុល្លារ​អាមេរិក រួច​ក៏​មានការ​ឯកភាពគ្នា ហើយ​ជនរងគ្រោះ​ក៏បាន​ប្រគល់​លុយ ចំនួន​២,៤០០,០០០​រៀល ឱ្យទៅ​ជនសង្ស័យ សិន រួច​នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ ជនរងគ្រោះ​ឈ្មោះ អៀ សៅ​រី ក៏បាន​ផ្ញើ​លុយ​តាម​វី​ង​ចំនួន ១,២០០,០០០ រៀល (​មួយ​លាន​ពីរ​សែន​រៀល​) ឱ្យទៅ​ជនសង្ស័យ តាម​លេខ 0977751669, នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២១ ជនរងគ្រោះ​ឈ្មោះ អៀ សៅ​រី បាន​ផ្ញើ​លុយ​តាម​វី​ង​ឱ្យទៅ​ជនសង្ស័យ​ចំនួន ៤០០,០០០​រៀល​(​បួន​សែន​រៀន​) រហូតដល់​ថ្ងៃទី​០១​ខែមិថុនា ឆ្នាំ​២០២១។

បន្ទាប់ពី​ជនសង្ស័យ​បាន​ទទួល​លុយ​ពី​ជនរងគ្រោះ​ឈ្មោះ អៀ សៅ​រី រួច​ក៏​ធ្វើការ​ទំនាក់ទំនង​គ្នា​លែង​បាន បិទ​ទូរស័ព្ទ​គេច​ខ្លួន​បាត់ ហើយ​ជនរងគ្រោះ​ឈ្មោះ អៀ សៅ​រី ក៏​បានមក​រាយការណ៍ ប្រាប់​សមត្ថកិច្ច និង​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ។ លុះដល់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ ក៏មាន​ជនរងគ្រោះ​ម្នាក់ទៀត ឈ្មោះ សំ សម្បត្តិ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ បានមក​រាយការណ៍ និង​ដាក់​ពាក្យបណ្តឹង​ទៅ លើ​ជនសង្ស័យ​ឈ្មោះ នាង ណុ​យ ហៅ ម៉ាប់ ពីបទ ឆបោក (​លុយ​ចំនួន ២៤០០​ដុល្លារ​អាមេរិក​) ដើម្បី​យកទៅ​រត់ការ​ផ្ទេរ​កម្ម​សិទ្ធ​ដី និង​ផ្ទះសម្បែង ឱ្យ​ជនរងគ្រោះ ឈ្មោះ សំ សម្បត្តិ កាលពី ខែកញ្ញា ឆ្នាំ​២០២០ នៅត្រង់ចំណុច​ផ្ទះ​លេខ​២៧P ផ្លូវ​លេខ​៤ បុរី លឹម ឈាង​ហាក់ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ក្រោយពី​ជនសង្ស័យ​ទទួល​យកលុយ​ចំនួន និង​ឯកសារ​ពាក់ព័ន្ធ​ការ​កាត់​ផ្ទេរ​កម្ម​សិទ្ធ​ផ្ទះសម្បែង​ពី​ជនរងគ្រោះ​ឈ្មោះ សំ សម្បត្តិ រួច​ក៏បាន​គេច​ខ្លួន​បាត់។

នគរបាល​ខណ្ឌដង្កោ​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ​សំណុំ​រឿងនេះ​សមត្ថកិច្ច​បានធ្វើ​របាយ​ការណ៍​សុំ​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​លេខ​០០២/២១​របក ចុះ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១ លើ​ជនសង្ស័យ​ឈ្មោះ នាង ណុ​យ ហៅ ម៉ាប់ ទៅ​សាលាដំបូង​រាជ ធានី​ភ្នំពេញ ហើយ​លោកស្រី សុង ឆ​វ័​ន្ត ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជ​ធ​នី​ភ្នំពេញ បានចេញ​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​លេខ​១៨៥ អ​.​យ​.​ថ ចុះ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២១ លើ​ជនសង្ស័យ​ឈ្មោះ នាង ណុ​យ ហៅ ម៉ាប់ ឱ្យបាន​មុន​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ ។ នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១២ និង​៣០​នាទី សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ ​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ នាង ណុ​យ ហៅ ម៉ាប់ នៅ​ចំណុច​ភូមិ​វិហារ​សួគ៌ ឃុំ​វិហារ​សួគ៌​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល យកមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

ដោយ ៖ រ៉ា​វុ​ទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥៧ នាទី មុន

តួឯកប្រុសរឿង “Squid Game” ឈ្នះពានរង្វាន់ Emmy ដំបូងគេ ក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង

កីឡា១ ម៉ោង មុន

ជម្រើសជាតិ​អេ​ក្វា​ឌ័​រ ប្រឈម​នឹង​ការ​ដក​ចេញពី​ការប្រកួត World Cup 2022

ព័ត៌មានជាតិ២ ម៉ោង មុន

កងទ័ពជើងគោក នៃ​កង​យោធពល​ខេមរភូមិន្ទ ទទួល​អំណោយ​រថយន្ត​ពន្លត់​អគ្គិភ័យ​៣គ្រឿង ពី​ស្ថាន​កុងស៊ុល​កិត្តិយស​កម្ពុជា​ប្រចាំ​តំបន់​សេន​ដៃ នៃ​ប្រទេស​ជប៉ុន និង​សប្បុរស​ជប៉ុន

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ច​ចុះបង្ក្រាបបទល្មើសនេសាទ​នៅស្រុកជល់គីរី​កម្ទេចរបាំងសាច់អួន​១ ពាន់ម៉ែត្រ​​

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ល្បីថា តួឯកប្រុសក្នុងរឿង “កប៉ាល់ Titanic” លួចទាក់ទងស្នេហាជាមួយតារាបង្ហាញម៉ូដ Gigi Hadid

Sokha Hotels

ព័ត៌មានពេញនិយម