Connect with us

ព័ត៌មានជាតិ

ខេត្តកណ្ដាលមានអ្នកឆ្លងកូវីដ១៩កើនឡើងជិត១ម៉ឺននាក់ និងស្លាប់ជាង១០០នាក់​

បានផុស

នៅ

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៨ ​ខែកក្កដា​ ឆ្នាំ​២០២១​នេះ ​ខេត្តកណ្តាល​មាន​អ្នក​ជាប់​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ប្រមាណ​ជិត​៦​ម៉ឺន​នាក់​ ​ក្នុងនោះ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ប្រមាណ​ជិត​១​ម៉ឺននាក់​ និង​ស្លាប់​ជាង​១០០​នាក់​។​

លោកវេជ្ជបណ្ឌិត គួ​យ​ ប៊ុនធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​១៨​ ខែកក្កដា​នេះ​ថា​ ក្នុងចំណោម​អ្នកពាក់ព័ន្ធ​៥៨,៨២៦​នាក់​នោះ ​ក្នុង​នោះបាន​យក​សំណាក​ទៅធ្វើ​តេស្តរ​កកូ​វីដ​១៩​ចំនួន​៥២,៩៥២​នាក់ ​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​៨,៧៩៣​នាក់​ស្រី​១៥៥នាក់ ជាសះស្បើយ​ចំនួន​៧,៤១៦​នាក់ កំពុង​សម្រាក​ពេទ្យ​ចំនួន​១,៣៧៩​នាក់ ​និង​ស្លាប់បាត់​បង់ជីវិត​ចំនួន​១១៥​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិតបាន​បន្តថា ​ក្នុងចំណោម​អ្នកស្លាប់​១១៥​នាក់​នោះ​ ក្នុងនោះ​ស្លាប់​នៅ​មន្ទីរពេទ្យ​ចំនួន​៦២​នាក់​និង​ក្រៅពីនេះ​ស្លាប់​នៅតាម​ផ្ទះ​ពេល​ក្រុមគ្រូពេទ្យ​ទៅពិនិត្យ​ទើប​រកឃើញ​មាន​ឆ្លង​ជំងឺកូ​វីដ​១៩​។​

លោកវេជ្ជបណ្ឌិតបាន​បន្តទៀតថា​ អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​មណ្ឌលចំនួន​៤១៤​នាក់​ និង​ធ្វើ​នៅតាម​ផ្ទះ​មាន​ចំនួន៤,៨១៥​នាក់​។ ​អ្នក​ត្រូវ​បញ្ចប់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​មាន​ចំនួន​៨,៦១១​នាក់ និង​បញ្ចប់​នៅតាម​ផ្ទះ​មាន​ចំនួន​៤០០១០​នាក់​។​

គួរ​បញ្ជាក់ថា គិត​ត្រឹម​ព្រឹកថ្ងៃទី​១៩​ ខែកក្កដា ឆ្នាំ​២០២១​ កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​៦៧,១៨១​នាក់​ អ្នកជា​សះស្បើយ​ចំនួន​៥៨,៩៣០​នាក់​ និងអ្នកស្លាប់​ចំនួន​១,១០៦​នាក់​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម