ព័ត៌មានជាតិ
អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ជូនប្រទេសវៀតណាមព្រឹកនេះ
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ នេះ បានផ្តល់អំណោយម៉ាសធម្មតា ១ លាន ម៉ាស N95 ចំនួន ១០ និងម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង ព្រមទាំងថវិការរបស់រាជរដ្ឋាភិបាលកម្ពុជា ២០ ម៉ឺនដុល្លារ ថវិការសប្បុរសធម៌របស់កាកបាទក្រហម ១០ ម៉ឺនដុល្លារ ទៅឱ្យប្រទេសវៀតណាម ដើម្បីចូលរួមទប់ស្កាត់ក្នុងការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩។

អំណោយ សម្ភារបរិក្ខាបានដឹកដល់ទីក្រុងហូជីមិញ ប្រទេសវៀតណាម នៅម៉ោង ៩ ព្រឹកនេះ ក្រោមពិធីប្រគល់ និងទទួល របស់លោក ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក យឿង អាញ់ឌឹក អនុប្រធានគណៈកម្មការប្រជាជនវៀតណាម។
លោក ជំទាវ យក់ សម្បត្តិបានថ្លែងក្នុងពិធីប្រគល់ និងទទួលថា “ការប្រគល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅពេលនេះ គឺបង្ហាញពីសាមគ្គីភាព និងមិត្តភាពរវាងប្រទេសកម្ពុជា និងវៀតណាម ក្នុងពេលដែលការរីករាលដាលនៃជំងឺកូវីដ១៩ កំពុងវាយប្រហារទីក្រុងហូជីមិញ ប្រទេសវៀតណាម”។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាកាលពីពេលថ្មីៗនេះថា ការឧបត្ថម្ភ ថវិកា និងសម្ភារម៉ាស និងម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាម ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់វៀតណាម ដែលកំពុងរងការរាតត្បាតដោយជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការផ្តល់ជំនួយថវិកា និងម៉ាស់នេះ បង្ហាញនូវស្មារតីរួមសហការគ្នាក្នុងនាមប្រទេសជាមិត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
នៅទីក្រុងហូជីមិញប្រទេសវៀតណាម កំពុងរងការរីករាលដាលនៃការឆ្លង និងស្លាប់ហក់ឡើងខ្លាំង នៅប៉ុន្មានថ្ងៃនេះ។ មានអ្នកឆ្លងសរុបកើនដល់ ជិត ៥ ម៉ឺនករណី និងអ្នកស្លាប់ ជាង ២០០ នាក់៕ ដោយៈ ឡេង ដេត
-
សន្តិសុខសង្គម៩ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


