ព័ត៌មានជាតិ
ខេត្តកំពង់ចាម ជិតបានស្ពានឆ្លងទន្លេថ្មីមួយទៀត បើមួយនេះរួចរាល់ សរុបបាន ៣ ហើយ
អំណោយផលផ្នែកផ្លូវទឹក មានទីតាំងស្ថិតនៅជាប់ដងទន្លេមេគង្គ ខេត្តកំពង់ចាមមានប្រជាជនជិត ៩០ ម៉ឺននាក់រស់នៅ។ ខេត្តកសិកម្មល្បីដំណាំកៅស៊ូនេះ មានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ ដោយមានស្ពានឆ្លងទន្លេធំៗដល់ទៅ ២ និងមួយទៀតកំពុងសាងសង់អាចប្រើប្រាស់នៅឆ្នាំ ២០២១។
ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ និងមកដល់ពេលនេះសាងសង់ស្ទើររួចរាល់ ១០០ ភាគរយ ដោយគ្រោងធ្វើពិធីតភ្ជាប់នៅដើមខែធ្នូនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។
ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ តភ្ជាប់ត្រើយខាងកើត និងត្រើយខាងលិចក្នុងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ជាមួយស្រុកក្រូចឆ្មាររបស់ខេត្តត្បូងឃ្មុំ។ ជាប្រភេទស្ពានបេតុងសរសៃដែក ដែលមានប្រវែងសរុប ១ ១៣១ ម៉ែត្រ និង ទទឹង ១៣,៥០ ម៉ែត្រ បានចំណាយថវិកាសរុប ៥៦ លានដុល្លារសម្រាប់ការសាងសង់ គ្រោងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២១។
ស្ពានគីហ្សូណា

ស្ពានគីហ្សូណា បានបើកឲ្យប្រើប្រាស់នៅឆ្នាំ២០០១ ហើយក៏ជាស្ពានទី១ ដំបូងគេបំផុតដែលស្ថាបនាកាត់ទន្លេមេគង្គនៅក្នុងប្រទេសកម្ពុជា។ ការសាងសង់ស្ពាននេះ បានចំណាយទឹកប្រាក់ជាង ៥៦លានដុល្លារអាមេរិក ដែលជាជំនួយឥតចំណងពីរដ្ឋាភិបាលជប៉ុន។ មានប្រវែង ១៥០០ម៉ែត្រ ធ្លាប់ទទួលចំណាត់ថ្នាក់ជាស្ពានវែងជាងគេបង្អស់នៅកម្ពុជា រហូតដល់ឆ្នាំ ២០០២ ដែលស្ពានកាត់ដៃសមុទ្រនៅខេត្តកោះកុងដែលមានប្រវែង ១៩០០ម៉ែត្ ត្រូវបានសាងសង់ឡើង។
ស្ពានកោះប៉ែន

ស្ពានកោះប៉ែនបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ២០១៨។ មានបណ្តោយប្រវែង ៧៧៩ម៉ែត្រ ទទឹង ៩,២ម៉ែត្រ ភ្ជាប់ពីដីគោកក្នុងក្រុងកំពង់ចាមទៅប្រជុំកោះដូចជាកោះប៉ែន, កោះមិត្ត និងកោះត្រុំជាដើម។
ស្ពានកោះប៉ែនបានចាប់ផ្តើមសាងសង់នៅឆ្នាំ២០១១ ហើយគឺជាស្ពានដែលសាងសង់ដោយប្រើថវិការបស់រាជរដ្ឋាភិបាលកម្ពុជាតម្លៃប្រមាណ ១៣លានដុល្លារអាមេរិក។
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៤៥ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ២៣ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


