ព័ត៌មានជាតិ
គំរូល្អ ! កសិករម្នាក់បរិច្ចាគត្រីរាជ ៥ក្បាល ប្រលែងចូលជម្រកធម្មជាតិវិញ
ត្រីរាជចំនួន៥ក្បាលត្រូវបានកសិករបរិច្ចាគ និងប្រលែងចូលទៅក្នុងបឹងធម្មជាតិវិញ។ នេះបើតាមទំព័រហ្វេសបុកផ្លូវការ Wonders of the Mekong។ ត្រីរាជទាំង ៥ក្បាលនេះគឺបានទទួលកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ តាមរយៈគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ក្នុងភាពជាដៃគូជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប និងនាយកដ្ឋានអភិវឌ្ឍវារីវប្បកម្មនៃរដ្ឋបាលជលផល។
លោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប បានទទួលព័ត៌មានត្រីរាជពីគ្រួសាររស់នៅស្គន់ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កំពុងស្វែងរកមធ្យោបាយ និងអ្នកជំនាញដើម្បីជួយពួកគាត់ព្រលែងត្រីរាជចូលទៅក្នុងជម្រកធម្មជាតិវិញ។

កូនត្រីរាជទាំង៥ក្បាលដែលទទួលបានពីការបរិច្ចាកដោយកសិករមានប្រវែងចន្លោះពី១៤៧ ទៅ ១៦៨សង់ទីម៉ែត្រក្នុងមួយក្បាល និងមានទំងន់ពី៤៥ ទៅ៦០គីឡូក្រាមក្នុងមួយក្បាល។ គ្រួសារកសិករចិញ្ចឹមត្រីជាច្រើនប្រភេទសម្រាប់ទុកបរិភោគ និងសម្រាប់លក់។ ក្រៅពីរបរចិញ្ចឹមត្រី សមាជិកក្នុងគ្រួសាររបស់គាត់ក៏ប្រកបរបរធ្វើម្ហូបសម្រាប់ពិធីបុណ្យទាន ឬមង្គលការតាមតំបន់នានានៃប្រទេសកម្ពុជា។ កសិករបានរៀបរាប់ប្រាប់លោក ផាណារ៉ា ពីរឿងរ៉ាវដែលគាត់បានជួបប្រទះ និងចិញ្ចឹមកូនត្រីរាជ ដូចដំណាលថា៖ កាលពី១៣ឆ្នាំមុន គ្រួសារកសិករបានទិញកូនត្រីពីអ្នកនេសាទយកមកចិញ្ចឹមក្នុងស្រះ។

នៅពេលត្រីធំល្មមតម្រូវការទីផ្សារ កសិករនឹងចាប់ត្រីទាំងអស់ពីក្នុងស្រះយកទៅលក់ ឬទុកខ្លះសម្រាប់ធ្វើម្ហូបការបុណ្យតាមតែគេកម៉្មង់។ មានថ្ងៃមួយ ដល់រដូវកាលទិញកូនត្រីប្រាធំយកមកដាក់ចិញ្ចឹម ក្រុមគ្រួសាររបស់គាត់សំគាល់ឃើញកូនត្រីចំនួន៧ក្បាលគឺមានរូបរាងធំជាងគេ។ អ្នកនេសាទប្រាប់គ្រួសារកសិករថា ប្រហែលជាត្រីរាជ ប៉ុន្តែពួកគាត់ម្នាក់ៗគឺមិនច្បាស់ដូចគ្នា។ អ្នកនេសាទក៏ប្រាប់កសិករឱ្យយកទៅចិញ្ចឹមសាកមើលសិនទៅ ប្រហែលជាវាជាត្រីនាំសំណាងមកដល់គ្រួសារកសិករ។
ស្របតាមយោបល់អ្នកនេសាទ គ្រួសារកសិករក៏បានទិញ និងយកកូនត្រីទាំងអស់ពីអ្នកនេសាទ មកចិញ្ចឹមក្នុងស្រះ ដោយសន្មតជាកូនត្រីប្រាធំ ។ កសិករតែងផ្តល់ចំណីដែលផ្សំចេញពីផ្ទះបាយ លាយជាមួយចំណីគ្រាប់។ តាមការសង្កេតពីមួយថ្ងៃទៅមួយថ្ងៃ កូនត្រីដែលអ្នកនេសាទប្រាប់ថា អាចជាត្រីរាជ បានលូតលាស់មានខ្លួនធំចម្លែកខុសពីត្រីប្រា។
គ្រួសារកសិករមានស្រះចិញ្ចឹមត្រីចំនួន៣ ស្រះនីមួយៗមានប្រវែង១៥ម៉ែត្រ គុណនឹង២០ម៉ែត្រ។ ក្រោយពេលប្រមូលផលត្រីប្រាធំម្តងៗ កសិករតែចាប់ផ្ទេរកូនត្រីរាជពីស្រះមួយទៅស្រះមួយ ដើម្បីរៀបចំស្រះអោយស្អាត មុនពេលដាក់កូនត្រីចិញ្ចឹមសាជាថ្មី។ ជាអកុសល កាលពីប៉ុន្មានឆ្នាំកន្លងទៅ កូនត្រីរាជចំនួន២ក្បាលបានស្លាប់ ក្រោយពេលគ្រួសារកសិករសំអាតស្រះ បាចកំបោរ និងបញ្ចូលទឹកដើម្បីដាក់កូនត្រីចិញ្ចឹមថ្មី។

គ្រួសារកសិករ ពិតជាសោកស្តាយខ្លាំងណាស់ចំពោះការស្លាប់របស់កូនត្រីរាជទាំង២ក្បាលនេះ ដូចនេះ គ្រួសារកសិករបានជីកដីក្បែរស្រះ ហើយកប់សពត្រីរាជទាំងពីរក្បាលនោះ និងសូមបួងសួងសុំសេចក្តីសុខសប្បាយ។កាលពីឆ្នាំ២០២០ គ្រួសារកសិករមានបំណងចង់ប្រលែងកូនត្រីរាជទាំង៥ក្បាលដែលនៅសល់ក្នុងស្រះ ទៅក្នុងទន្លេមេគង្គវិញ ប៉ុន្តែពួកគាត់មិនដឹងថាគួរយកទៅប្រលែងដោយវិធីណា ឬក៏ទំនាក់ទំនងទៅមន្ត្រីជំនាញឯណា ដើម្បីជួយពួកគាត់ព្រលែងត្រីរាជទាំងអស់នេះ ទើបកសិកររក្សាទុកចិញ្ចឹមថែទាំបន្តទៀត។
នៅដើមខែមិថុនាឆ្នាំ២០២១ មានគេមកប្រាប់គ្រួសារកសិករពីគម្រោងអភិរក្សត្រី នៃគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងមន្ត្រីរដ្ឋបាលជលផលអាចជួយគាត់យកត្រីនេះទៅប្រលែងក្នុងធម្មជាតិវិញ។ ក្រោយពេលទទួលដំណឹងនេះ ក្រុមគ្រួសារកសិករក៏បានទំនាក់ទំនងមកលោក ផាណារ៉ា ដើម្បីជួយសម្រេចបំណងព្រលែងត្រីរាជទៅកាន់ជម្រកធម្មជាតិវិញ។
មុនពេលចាប់ត្រីរាជគ្រួសារកសិករបានអុចធូបបន់ស្រន់សុំសេចក្តីសុខដល់កូនត្រីរាជដែលផ្លាស់
ចេញទៅនៅទីកន្លែងថ្មី និងក្រុមគ្រួសាររបស់គាត់។ បន្ទាប់ពីបន់ស្រន់ ទើបលោក ផាណារ៉ា និងអ្នកភូមិបានចុះចាប់កូនត្រីរាជទាំង៥ក្បាលពីស្រះកសិករ ។ដើម្បីដឹកជញ្ជូនកូនត្រីរាជរស់ទាំង៥ក្បាលនេះ លោក ផាន់ណារ៉ា ប្រើរថយន្តទ្រុងចំហក្រោយចំណុះ២,៥តោន ក្រាលតង់កៅស៊ូ ដាក់ទឹក បំពាក់ឧបករណ៍ខ្យល់អុកស៊ីសែន ពាក់ស្លាកសំគាល់ត្រីនីមួយៗ និងធ្វើដំណើរដោយប្រុងប្រយ័ត្នទៅស្ថានីយ៍ថែបំប៉នកូនត្រីអោយបានលឿនតាមដែលអាចធ្វើទៅបាន។
ក្រោយពេលទទួលបានកូនត្រីរាជ គម្រោងមានផែនការចិញ្ចឹម និងថែបំប៉នកូនត្រីរាជទាំង៥ក្បាលនេះសិន នៅក្នុងស្រះពិសោធន៍នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ និងស្រាវជ្រាវវារីវប្បកម្មទឹកសាប ស្ថិតនៅភូមិបាទី ស្រុកពាមរក៍ ខេត្តព្រៃវែង ដើម្បីរៀនសូត្រពីប្រភេទត្រីកម្រនេះ។ នៅពេលដែលកូនត្រីនេះលូតលាស់បានល្អ គម្រោងនឹងប្រលែងពួកវាទៅជម្រកធម្មជាតិរបស់ពួកវាវិញ៕
ប្រភព៖ Wonders of the Mekong
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ៦ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


