បុរស​ម្នាក់​ ត្រូវ​នគរបាល​ស្រុក​វ៉ារិន ចាប់ខ្លួន​ករណី​បង្ក​ហិង្សា​រួច​រំលោភ​ស្ត្រី​វ័យ​ចំណាស់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បុរស​ម្នាក់​ ត្រូវ​នគរបាល​ស្រុក​វ៉ារិន ចាប់ខ្លួន​ករណី​បង្ក​ហិង្សា​រួច​រំលោភ​ស្ត្រី​វ័យ​ចំណាស់

បានផុស

នៅ

សៀមរាប ​៖ ​បុរស​ល្មោភកាម​ម្នាក់ ប្រើ​អំពើហិង្សា​យ៉ាង​ព្រៃផ្សៃ​រួច​ចាប់រំលោភ​ស្ត្រី​វ័យ​ចំណាស់ បានសម្រេច​រួច​គេចខ្លួន ត្រូវ​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្រុក​វ៉ារិន ឃាត់ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​នៅ​កាល​វេលា​ម៉ោង​២៣​និង​០០​នាទី​នៅ​ថ្ងៃទី​២១ ​ខែកក្កដា ឆ្នាំ២០២១ នៅ​ចំណុច​បន្ទប់ដេក​របស់​ជនរងគ្រោះ​ស្ថិតនៅ​ភូមិ អូរ ឃុំ​ស្វាយស ស្រុក វ៉ារិន ខេត្តសៀមរាប​។

សមត្ថកិច្ច​ស្រុក​វ៉ារិន បាន​ឲ្យ​ដឹង​ថា ករណី​ប្រើ​អំពើ​ហិង្សា​យ៉ាង​ព្រៃផ្សៃ​រួច​ចាប់រំលោភ​ស្ត្រី​វ័យ​ចំណាស់ នេះ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ​រ័ត្ន ជុំ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ ឃុំ​ស្វាយស ស្រុក​វ៉ារិន ខេត្តសៀមរាប មក​លើ​ជនរងគ្រោះ​ឈ្មោះ ត អ​.​ន អាយុ​៥២ ឆ្នាំ មាន​ទីលំនៅ​ឃុំ​ស្វាយស ស្រុក​វ៉ារិន ខេត្តសៀមរាប​។

សមត្ថកិច្ច​បន្ត​ថា នៅ​យប់​ថ្ងៃទី​២១​ខែកក្កដា ឆ្នាំ​២០២១​ជនរងគ្រោះ​កំពុង​ដេក​លង់លក់​តែ​ម្នាក់ ស្រាប់តែ សង្ស័យ​រុញ​ទ្វារផ្ទះ​ក្រោយ​ជនរងគ្រោះ​(​ទ្វារ​គ្មាន​គន្លឹះ​)​ចូល​ដល់​កន្លែង​ដេក​របស់​ជនរងគ្រោះ ហើយ​ជនសង្ស័យ យកដៃ​ចាប់​សង្កត់​ទ្រូង​ជនរងគ្រោះ​និង​ដេក​សង្កត់ពីលើ ពេល​ជនរងគ្រោះ​ភ្ញាក់​ដឹងខ្លួន ស្រែក​ថា​ជួយ​ផងៗ ស្រាប់តែ​ជនសង្ស័យ​យកដៃ​ទាំងពីរ​ច្របាក់​ករ​ជនរងគ្រោះ​រហូត​មាន​របួស​មុត​រយះ​ផ្នែក​ករ និង​យកដៃ​ខាងស្តាំ​របស់​ខ្លួន​ទះ​មុខ​ជនរងគ្រោះ​ចំនួន​២​ដៃ ហើយ​យកដៃ​ស្តាំ​របស់​ខ្លួន​សម្រាត​សំពត់​របស់​ជនរងគ្រោះ​ចុះក្រោម​ផុត​ជើង​ហើយ​បាន​ធ្វើ​ការរំលោភ​សេពសន្ថវៈ​រហូត​បានសម្រេច ហើយ​និយាយ​ខ្សឹប​ដាក់​ត្រចៀក​ជនរងគ្រោះ​ថា​ដេក​ទៅ​កុំ​និយាយប្រាប់​គេ ហើយ​ក្រោក​ដើរចេញ​ត្រឡប់មកផ្ទះ​វិញ​។​ចំណែក​ជនរងគ្រោះ​ក្រោក​ដើរ​ចេញពី​កន្លែងកើតហេតុ ទៅផ្ទះ​បងស្រី​ជីដូនមួយ និយាយប្រាប់​រឿងរ៉ាវ ហើយ​ត្រូវ​អ្នក​នៅ​ទីនោះ​ជូន​មក​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​។

សមត្ថកិច្ច​បន្ថែមថា ក្រោយ​ទទួល​បាន​សេចក្តីរាយការណ៍​ខាងលើ​កម្លាំង​ជំនាញ​សហ​ការណ៍​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្វាយស ចុះទៅ​កន្លែងកើតហេតុ ធ្វើការ​ស្រាវ​ជាវ រហូត​កំណត់​មុខសញ្ញា​ប្រព្រឹត្ត និង​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ​មក​ធ្វើការ​សាកសួរ ហើយ​ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​សកម្មភាព​ដូច​អង្គហេតុ​ខាងលើ​ពិតប្រាកដ​មែន។

នៅ​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០២១​នេះ កម្លាំង​នគរបាល​ជំនាញ​នៃ​ស្រុក​វ៉ារិន បាន​បញ្ជូន​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​មកកាន់​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​បន្ត​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អាជីព២២ នាទី មុន

អង្គការ UNIDO ផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដល់អ្នកចិញ្ចឹមត្រីកម្ពុជា

ព័ត៌មានជាតិ២២ នាទី មុន

ប្រមុខ​ការ​ទូត​កម្ពុជា ស្វាគមន៍​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​សហរដ្ឋអាមេរិក ក្នុងការ​បង្កើន​ទំនាក់ទំនង​ជាមួយ​អាស៊ាន

ព័ត៌មានជាតិ៣១ នាទី មុន

មិនមាន​ការបិទ​ខ្ទប់​ផ្សា​របឹង​កេង​ទេ បើ​ទោះបី​រកឃើញ មាន​កូ​វីដ​-១៩ ពីរ​នាក់ រស់នៅ​បឹង​សាឡាង

ព័ត៌មានជាតិ៤៦ នាទី មុន

លោកជំទាវ ម៉ែន សំអន ទទួលអង្ករ១០តោន ពីសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធនឹងជំងឺកូវីដ

ព័ត៌មានជាតិ៤៦ នាទី មុន

ផ្សារបឹងកេងកង​មិនបិទទេ ទោះ​បីរកឃើញ មានកូវីដ-១៩ លើអា​ជីវករ២នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services