ព័ត៌មានជាតិ
ទារិកាកើតក្នុងត្រកូលអ្នកក្រីក្រ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាដោយសារតែសុខភាពខ្សោយ
ភាពលំបាករបស់កម្មការិនីកាត់ដេរម្នាក់ដែលគ្មានលុយទៅសម្រាលកូនក្នុងមន្ទីរពេទ្យហើយសុខចិត្តសម្រាលកូនក្នុងបន្ទប់ជួលទាំងផ្សងព្រេងគ្រោះថ្នាក់នោះ មកដល់ពេលនេះកូនស្រីរបស់នាងត្រូវបានគ្រូពេទ្យបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យគន្ធបុប្ផាវិញ ដោយស្ថានភាពទារិកាខ្សោយកម្លាំងខ្លាំងពេក។

តាមប្រភពពីលោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២បានឱ្យកម្ពុជាថ្នីដឹងតាមរយៈទូរសព្ទ័ នៅថ្ងៃទី ២៦ខែកក្កដានេះថា ខណៈនេះគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅបានសម្រេចបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យគន្ធបុប្ផានារសៀលថ្ងៃទី២៦ខែកក្កដានេះព្រោះតែទារិកាមានសុខភាពខ្សោយទៅៗ។ចំណែកម្តាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅនៅឡើយ។
លោក សេង វ៉ាន់ថា បានបញ្ជាក់ពីរឿងរ៉ាវដ៏កំសត់របស់គ្រួសារក្រីក្រមួយនេះថា កាលពីវេលាម៉ោង១៨៖៣០នាទីព្រលប់ថ្ងៃទី២៤ខែកក្កដាកន្លងទៅនេះមានស្ត្រីម្នាក់ឈ្មោះគឹម សុខមាន រីឯប្តីឈ្មោះ ចាន់ ពិសី រស់នៅក្នុងបន្ទប់ជួលលេខ១៦ ក្រុម៥ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញបានឈឺពោះរហូតដល់សម្រាលបានទារិកាម្នាក់ហើយប្រជាពលរដ្ឋដែលរស់នៅក្បែបន្ទប់ជួលបានសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរឲ្យជួយសង្រ្គោះដល់ស្ត្រីដែលកំពុងសម្រាលដោយគ្មានគ្រូពេទ្យជួយតាមលក្ខណៈបច្ចេកទេសដែលក្នុងនោះគឺមានតែប្តីនៅចាំទាញក្បាលកូននៅចុងជើងប្រពន្ធ។

ហើយបន្ទាប់ពីទទួលបានពត័មាននេះភ្លាមលោកចៅសង្កាត់ស្ទឹងមានជ័យ២និងរូបលោកចៅរងទី១បានចុះទៅដល់បន្ទប់ជួលព្រមទាំងសុំរថយន្តរបស់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅឲ្យមកដឹកយកទាំងម្តាយទាំងកូនយកទៅធ្វើការសង្រ្គោះជីវិតព្រោះម្តាយនិងកូនកាន់តែខ្សោយទៅៗ។
បើតាមការរៀបរាប់ពីឈ្មោះ ចាន់ ពិសី ដែលត្រូវជាប្តីបានប្រាប់ថា ខ្លួនគ្មានថវិកាយកប្រពន្ទទៅសម្រាលកូននៅមន្ទីរពេទ្យទើបសម្រេចចិត្តសម្រាលនៅបន្ទប់ជួលតែម្តងទៅ ព្រោះគ្មានលទ្ធភាព។
ក្នុងនោះលោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២ក៏សុំអំពាវនាវដល់សប្បុរសជនដែលមានលទ្ធភាពសូមជួយឧបត្ថម្ភដល់គ្រួសារនេះផង។
ព្រោះមកដល់ពេលនេះគាត់គ្មានលុយកាក់ជាប់ខ្លួននោះទេហើយក៏កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅស្ថិតនៅខាងត្បូងសាលាខណ្ឌច្បារអំពៅរាជធានីភ្នំពេញ៕ អត្ថបទ៖ នរា
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


