Connect with us

ព័ត៌មានជាតិ

អាវុធហត្ថស្រាវជ្រាវរកឃើញ​ អ្នកពាក់ព័ន្ធខួងរ៉ែខុសច្បាប់ ចំនួន ១៥ នាក់បន្ថែមទៀត

បានផុស

នៅ

ក្នុងប្រតិបត្តិការចុះស្រាវជ្រាវរុករកទីតាំងខួងរ៉ែខុសច្បាប់រយៈពេលពីរថ្ងៃ (២៤-២៥) ខែកក្កដានេះ កម្លាំងអាវុធហត្ថក្រោមការដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១៥នាក់ ជាបន្តបន្ទាប់ និងបានបញ្ជូនខ្លួនទៅកាន់តុលាការនាព្រឹកថ្ងៃទី ២៦កក្កដាឆ្នាំ ២០២១ នេះ។     

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

   

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធខេត្តស្ទឹងត្រែង បានឲ្យដឹងថាស្ថិតក្រោមការស្រាវ​ជ្រាវ និងស៊ើបអង្កេតកម្លាំងអាវុធខេត្តបានចុះរុករក នៅរសៀលថ្ងៃទី២៤ កក្កដា កម្លាំងអាវុធហត្ថបានចុះដល់ទីតាំងខួងរ៉ែ បានឃាត់ខ្លួនជនសង្ស័យ ៧ នាក់និងនៅថ្ងៃទី ២៦ កក្កដាកម្លាំងអាវុធហត្ថបានបន្តនីតិវិធី ចុះរុករកបន្តទៀត នឹងបានឃើញទីតាំងមួយកន្លែងទៀតដែលពួកគេកំពុងរុះរើ ដើម្បីបំបាត់ភស្តុតាង តែត្រូវបានកម្លាំងអាវុធហត្ថ ចុះឃាត់ខ្លួនបានចំនួនប្រាំបន្ថែមទៀត។       

លោកមេបញ្ជាការបានបន្តឲ្យដឹងទៀតថាក្រោយការឃាត់ខ្លួនជនសង្ស័យ ១៥នាក់ជាបន្តបន្ទាប់ហើយនោះ កម្លាំងអាវុធហត្ថបានធ្វើការប្រមូលនូវវត្ថុតាង មានដូចជាម៉ាស៊ីនខួងរ៉ែចំនួន ៣ គ្រឿងនិងសំភារៈផ្សេងៗជាច្រើនទៀតបញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថដើម្បីធ្វើការសាកសួរ។         

បច្ចុប្បន្ននៅរសៀលថ្ងៃទី ២៦ ខែកក្កដានេះជនសង្ស័យទាំង ១៥នាក់បន្ទាប់ពីសាកសួរពាក់ព័ន្ធក្នុងករណីខាង​លើនេះសមត្ថកិច្ចបានកសាងសំណុំរឿងរួចរាល់ បញ្ជូនខ្លួនទៅកាន់ឯការអមសាលាដំបូងខេត្តស្ទឹងត្រែងដើម្បីចាត់ការទៅតាមនីតិវិធី៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម