Connect with us

ព័ត៌មានជាតិ

អំណោយរបស់លោក ហ៊ុនម៉ានិត ត្រូវបាននាំយក ទៅប្រគេនព្រះសង្ឃ នៅវត្តប្រាសាទនាងខ្មៅ

បានផុស

នៅ

(តាកែវ)៖ ក្រុមការងារសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត សាខាខេត្តតាកែវ ដឹកនាំដោយលោក លី សាវេត អភិបាលរងខេត្តតាកែវ និងជាប្រធានសមាគមខេត្តតាកែវ បានយកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានិត និងលោកស្រី ទៅប្រគេនព្រះសង្ឃគង់នៅវត្ត ប្រាសាទនាងខ្មៅ ស្រុកសំរោង ខេត្តតាកែវ ដែលកំពង់ជួបការលំបាកខ្វះខាត់ចង្ហាន់ ខណៈដែលវត្តមួយនេះជាកន្លែងធ្វើចត្តាឡីស័ក និងជាកន្លែងព្យាបាលព្រះសង្ឃ មានវិជ្ជមានជំងឺកូវីដ-១៩ ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយព្រះសង្ឃគង់ នៅក្នុងវត្តមាន ចំនួន២៥០អង្គ ដែលជាប់ពាក់ព័ន្ធនឹងអ្នកឆ្លងជំងឺកូវីដ ហើយនៅក្នុងចំណោមព្រះសង្ឃ ចំនួន២៥០អង្គ គឺក្រោយពីធ្វើតេស្តរកមេរោគកូវីដរួចមក ក៏ឃើញចំនួនព្រះសង្ឃ ចំនួន៧៣អង្គ វិជ្ជមាន។

អំណោយ ដែលក្រុមការងារ នាំទៅប្រគេនព្រះសង្ឃ នៅវត្តប្រសាទនាងខ្មៅ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ រួមមាន៖

-សាច់ជ្រូកចំនួន ៨០គីឡូ

-ត្រពាំងជូរ ៣០គីឡូ

-ល្ហុង ៤០គីឡូ

-ក្រសាំងបុក១ ក្រឡធំ

-ត្រឡាច ៤០គីឡូ

-ល្ពៅ ៤០គីឡូ

-ស្ពៃក្តោប ៣០គីឡូ

-ត្រប់ ២០គីឡូ

-ននោង ១៥គីឡូ

-ប្រហុក៥គីឡូ

-សណ្តែកគួរ១០គីឡូ

-ត្រពាំងស្រស់ ២០គីឡូ

សូមបញ្ជាក់ថា  ក្រុមការងារ សមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តតាកែវ និងបន្តយកអំណោយរបស់ សមាគម និងអំណោយដែលសប្បុរសជួយ ទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអង្គប្រិយ៍បន្តទៀត នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ស្ថិតនៅស្រុកសំរោង ខេត្តតាកែវ ព្រះសង្ឃមាន ចំនួន១១០អង្គ  ដែលជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ផងដែរ។

នៅក្នុងចំណោមព្រះសង្ឃ ចំនួន១១០អង្គ គឺតេស្តឃើញវិជ្ជមានជំងឺកូវីដ ចំនួន៣៥អង្គ។ ដូចនេះបើសប្បុរស​ជនមានបំណងឧបត្ថម្ភៈ សូមទំនាក់ទំនង់ឧបត្ថតាយៈលោក សោម សាវ័ក ប្រធានលេខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត តាមលេខទូរស័ព្ទ: 012 99 12 41 ៕ (ដោយ)៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៨ នាទី មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៣ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៣ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម