ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត៖ ក្នងនាមជាកងកម្លាំងត្រូវតែចូលរួមការពាររាជរដ្ឋាភិបាលស្របច្បាប់
«ក្នុងនាមជាកងកម្លាំង ត្រូវបេ្តជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល បន្តគាំទ្រសម្តេចធិបតី និងបេ្តជ្ញាថែរក្សាការពារសុខសន្តិភាពឱ្យខានតែបាន»។ នេះជាការលើកឡើងរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក គ្រាដែលឯកឧត្តមចុះជួបកងកម្លាំងប្រដាប់អាវុធទិសទី២ នៅកងពលតូចថ្មើរជើងលេខ៥៣ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

តាមសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាក្រសួងការពារជាតិ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បាននិងកំពុងបន្តជំរុញ និងពង្រឹងការងារកំណែទម្រង់យោធា ការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ ពង្រឹងសមត្ថភាព និងបណ្តុះបណា្តលធនធានមនុស្ស សំដៅធានាដល់ការការពារខឿនការពារជាតិ សុខសន្តិភាព និងប្រជាជន។

ឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានសង្គត់ធ្ងន់ដល់កងកម្លាំងទាំងអស់ ត្រូវចេះទទួលយកមតិយោបល់ពីគ្រប់មជ្ឈដ្ឋាន រួចត្រិះរិះពិចារណា ថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍ និងស្ថាបនា សំដៅបំពេញបន្ថែមនូវចំណុចខ្វះខាតរបស់បុគ្គលខ្លួនឯង ក៏ដូចជាអង្គភាព។ ឯកឧត្តម បានផ្ដាំផ្ញើឱ្យកងកម្លាំងទាំងអស់ គប្បីធ្វើខ្លួនឱ្យស័ក្តិសមជាកងកម្លាំងជាតិ ដោយត្រូវបេ្តជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ និងបេ្តជ្ញាថែរក្សាការពារសុខសន្តិភាពឱ្យខានតែបាន ជាពិសេសបម្រើឱ្យផលប្រយោជន៍រួមរបស់ជាតិ និងប្រជាជន។ ទន្ទឹមនេះ ក្នុងនាមជាកងកម្លាំងជាតិ ក៏ត្រូវគោរពតាមបទបញ្ជា និងចូលរួមការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយបន្តគាំទ្រឥតងាករេចំពោះការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក្នុងនាមជាមេបញ្ជាការរងកងទ័ពជើងគោក ក៏បានថ្លែងការ កោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលតែងតែបង្កើនកិច្ចសហការជាមួយកងកម្លាំងប្រទេសជាប់ព្រំដែន ការពារតាមខ្សែបន្ទាត់ព្រំដែន ដោយប្រែក្លាយជាព្រំដែនសន្តិភាព ទប់ស្កាត់បទល្មើសផ្សេងៗ។ ជាថ្មីម្ដងទៀត ឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យកងកម្លាំងទាំងអស់មានការប្រុងប្រយ័ត្នក្នុងការចែករំលែករូបភាព ទីតាំង សព្វាវុធ យុទ្ធោបករណ៍ និងព័ត៌មាននានា ពាក់ព័ន្ធនឹងវិស័យការពារជាតិ និងសន្តិសុខ ធ្វើយ៉ាងណាធានាដល់ការរក្សាការសម្ងាត់យោធា៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


