ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ប្រាប់កងទ័ពនៅព្រំដែនបង្កើនកិច្ចសហការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានណែនាំឱ្យកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរនៅតាមបណ្ដោយបន្ទាត់ព្រំដែន បង្កើនកិច្ចសហការជាមួយអាជ្ញាធរនៃប្រទេសជិតខាងក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ដើម្បីធានាដល់សន្តិសុខជាតិ និងអន្តរជាតិ។

ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកងទ័ព និងគ្រួសារកងទ័ព នៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ២៨៣ នៃយោធភូមិភាគទី១ នៅក្នុងខេត្តស្ទឹងត្រែង នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាមេបញ្ជាការរងកងទ័ពជើងគោក បានណែនាំយ៉ាងដូច្នេះថា«កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវបន្តសហការគ្នាជាមួយប្រទេសជាប់ព្រំដែនក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងបទល្មើសផ្សេងៗទៀត ដែលអាចជះឥទ្ធិពលដល់សន្តិសុខក្នុងប្រទេស និងក្នុងតំបន់ ហើយជាមួយគ្នានេះ ត្រូវប្រែក្លាយតំបន់ព្រំដែន ជាតំបន់សន្តិភាព និងការអភិវឌ្ឍ»។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានជំរុញដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ បន្តចូលរួមគាំទ្រ និងអនុវត្ត ប្រកបដោយឆន្ទៈ និងភាពស្មោះត្រង់ ទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងគាំទ្រកំណែទម្រង់លើវិស័យយោធា ការធ្វើទំនើបកម្មយោធា ជាពិសេសប្តេជ្ញាថែរក្សាការពារសុខសន្តិភាពឱ្យខានតែបាន៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


