សម្ដេច ស ខេង ឱ្យពន្យារពេល រៀបចំវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់​របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្ដេច ស ខេង ឱ្យពន្យារពេល រៀបចំវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់​របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យពន្យារពេលនៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយមិនទាន់មានសញ្ញាធូរស្រាល នៃការរីករាល នៃវីរុសកូវីដ១៩នៅឡើយ ជាពិសេសការរកឃើញនូវករណីនាំចូលប្រភេទវីរុសបំប្លែងថ្មី (Delta) នេះបើយោងតាមលិខិតផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងលិខិតដែលកម្ពុជាថ្មី ទើបទទួលបាននៅថ្ងៃនេះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ដោយសារស្ថានការណ៍នៃការរាតត្បាតជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ “២០កុម្ភៈ” នៅតែបន្តរីករាលដាល និងមិនទាន់មានសញ្ញាធូរស្រាលនៅឡើយ ហើយទន្ទឹមនេះ ក្រសួងសុខាភិបាល ក៏បានប្រកាសរកឃើញនូវករណីនាំចូលប្រភេទវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី (Delta)  ដែលវា មានសមត្ថភាពឆ្លងលឿនរហ័ស និងកាចសាហាវគួរឲ្យព្រួយបារម្ភ។

ដូច្នេះ ដើម្បីបន្តចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ ស្របតាមគោលការណ៍ណែនាំរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល  រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទាំងអសើ ត្រូវពន្យាពេលការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រហូតដល់មានការណែនាំជាថ្មី។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យអភិបាលរាជធានី ខេត្ត ទាំងអស់រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុទ្ធជាធរមាន ហើយការរៀបចំវេទិកានោះ ត្រូវអនុវត្តវិធានការសុខាភិបាល៕ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services