ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូនិងគ្រឿងញៀន
កម្លាំងជំនាញអធិការក្រុងបានលុង សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្ត និងកម្លាំងអធិការស្រុកលំផាត់ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនមុខសញ្ញាម្នាក់ពាក់ព័ន្ធករណីថ្នាំញៀន និងអំពើចោរកម្ម(លួចម៉ូតូ) ក្នុងនោះដោយមានការសម្របសម្រួលពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង២៣និង៣០នាទី កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង។
យោងតាមការឲ្យដឹងពីនគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ពុទ្ធ រ៉ាវី ភភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែ រមានទីលំនៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរមិនពិតប្រាដក ទីកន្លែងកំណើតភូមិកោះស្នែង ឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ក្រោយធ្វើការឃាត់ខ្លួនសមត្ថកិច្ចបានធ្វើតេស្តរហ័សបឋមរកមេរោគកូវីត១៩(Rapit test)លើជនសង្ស័យលទ្ធផលគឺអវិជ្ជមាន(-)។

បន្ទាប់ពីបានឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានដកហូតសម្ភារៈរួមមាន៖ ទូរសព្ទចំនួន ២គ្រឿង ខូច១គ្រឿង, ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ១ថង់តូច(មិនទាន់ថ្លឹង)។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង បានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026



