ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន២ប្រភេទ
ខេត្តបាត់ដំបង៖ សមត្ថកិច្ចនៃអធិការស្រុកកំរៀងបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយរកឃើញថាជនសង្ស័យរូបនេះជាមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀនដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់។ សមត្ថកិច្ចប្រាប់ថាករណីខាងលើសមត្ថកិច្ចបានធ្វើការបង្ក្រាបកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២:០០នាទីនៅចំណុចក្រុមទី១៤ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ផល ទ្រូ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ក្រោយឃាត់ខ្លួនជនសង្ស័យរូបនេះ សមត្ថកិច្ចបានឆែកឆេររកឃើញវត្ថុតាងមានដូចជា ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកICE) ចំនួន០៦ថង់ ទម្ងន់ ១.៦៣ក្រាម (ទាំងសំបក) ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ាWY) ចំនួន០៣គ្រាប់កន្លះ ទម្ងន់០,៣៣ក្រាម។

ក្រោយសមត្ថកិច្ចជំនាញធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា សារធាតុញៀនខាងលើនេះពិតជារបស់ខ្លួនពិតប្រាកដមែន ដើម្បីចែកចាយ និងលក់ដូរបន្តរសម្រាប់អ្នកនិយមប្រើប្រាស់។ ជនល្មើស និងវត្ថុតាង បច្ចុប្បន្នសមត្ថកិច្ចនៃអធិការស្រុកបានរៀបចំសំណុំរឿងបញ្ជូនទៅការរិយាល័យជំនាញនៃស្នងការខេត្តរួចរាល់ហើយដើម្បីចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


