Connect with us

ព័ត៌មានជាតិ

ចុះការណែនាំនិងផ្អាកអាជីវកម្មហាងសម្រស់បុប្ផា២៧១ តាម​សេចក្តីសម្រេចរបស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​

បានផុស

នៅ

កម្លាំង​ចម្រុះរបស់គណៈ​បញ្ចា​ការឯកភាព​ខណ្ឌមានជ័យ បាន​ចុះ​ធ្វើ​ការណែនាំនិង​ផ្អាក​អាជីវកម្មអាហា​រដ្ឋាន សម្រស់បុប្ផា២៧១ ជា​បណ្តោះអាសន្ន​ អនុវត្តន៍​តាម​វិធានការ​រដ្ឋបាលរាជធានី​ភ្នំពេញ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃជំងឺ​កូ​វីដ​-១៩ ។

ការចុះ​ធ្វើការណែនាំ​ខាង​លើ​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៩និង​៣០​នាទី​យប់ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​ចាក់អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​បញ្ចាក់​ថា ដើ​ម្បី​អនុវត្តន៍​តាម​វិធានការ​របស់រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ដាក់​ឲ្យ​អនុវត្ត​បម្រាម​គោចរ ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន រាល់​ការធ្វើ​ចរាចរណ៍ និង​រាល់​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម នៅ​ចន្លោះ​ម៉ោង៩​យប់ ដល់​ម៉ោង៣​ភ្លឺ អនុវត្ត​ចាប់ពី​ម៉ោង២៣និង៥៩​នាទី​យប់​ថ្ងៃទី​២៩ ខែកក្កដា ដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ គឺ​កម្លាំងចម្រុះនៃ​គណៈ​បញ្ចា​ការឯកភាព​ខណ្ឌមានជ័យ បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ ក៏​ឃើញ​មាន​ទីតាំង​ខាង​លើមិន​អនុវត្តន៍​តាម ទើប​ធ្វើការចុះ​ហាមឃាត់ និង​បិទជា​បណ្ដោះ​អាសន្ន ។ ដោយឡែក​ចំពោះ​ម្ចាស់​ទីតាំង និង​ភ្ញៀវ​ដែល​ចូលទៅ​អង្គុយ​ផឹក​ស៊ី គឺ​អាជ្ញាធរ​ធ្វើ​ការអប់រំ ធ្វើ​កិច្ចសន្យា រួច​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ។

គួរ​បញ្ចា​ក់ថា ការដាក់ចេញ​ជា​បទបញ្ជា​ឲ្យ​គណៈបញ្ជាការ​ឯកភាព​ទាំង​១៤ អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​ខាងលើ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​តាមរយៈ Video Conference ក្រោម​អធិបតី​លោក ឃួ​ង ស្រេង ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ នា​ល្ងាច​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១៕

អត្ថបទ ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម