​អុច​ធូប​មូស​បង្ក​ជា​អគ្គិភ័យ បំផ្លាញ​ផ្ទះ​សម្បែង និង​ទ្រព្យសម្បត្តិ​ជាច្រើន នៅ​ខេត្ត​បាត់ដំបង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

​អុច​ធូប​មូស​បង្ក​ជា​អគ្គិភ័យ បំផ្លាញ​ផ្ទះ​សម្បែង និង​ទ្រព្យសម្បត្តិ​ជាច្រើន នៅ​ខេត្ត​បាត់ដំបង

បានផុស

នៅ

​​សម្ភារៈ​និង​ទ្រព្យសម្បត្តិ​ជាច្រើន ​ត្រូវ​បាន​អំណាច​ភ្លើង​ធូប​មូស​ត្របាក់​យក ​ខ​ណៈ​ដែល​ស្ត្រី​ជា​ប្រពន្ធ​បាន​ដុត​ទុកចោល​ដោយ​ធ្វេសប្រហែស​រហូតដល់​ពាក់​កណ្តាលអធ្រាត្រ​ ទើប​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​តែ​ម្តង ​ដែល​ករណី​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​វេលា​ម៉ោង​១២​និង​៣០​នាទី​អធ្រាត្រ​នា​កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​កក្កដា ​ឆ្នាំ​២០២១​ ស្ថិតនៅ​ចំណុច​ក្រុម​ទី​០៥​ ភូមិ​ព្រៃធំ​ ឃុំ​កំពង់​ល្ពៅ ​ស្រុក​សំឡូត ​ខេត្ត​បាត់ដំបង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​ការ​ឲ្យដឹង​ពី​សមត្ថកិច្ច​ថា ​ករណី​នេះ​បណ្តាល​ឲ្យ​ឆេះ​សំយាប​ផ្ទះ​០១​ទំហំ​៤​ម​x៦​ម​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​របស់​ម្ចាស់​ ឈ្មោះ​ ភា ផុន​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ ទូច ដាវី​ អាយុ​៣៦​ឆ្នាំ ​មុខរបរ​លក់ដូរ​មាន​ទីលំនៅ​នៅ​កន្លែង​កើត​ហេតុ​ខាងលើ​។ ​ក្នុង​នោះ​សម្ភារៈ​ខូចខាត​រួមមាន៖ ​ឆេះ​ឈើ​គ្រឿង​ធ្វើ​ផ្ទះ​ប្រហែល​១៥​ម៉ែត្រ​គូប​,​ ឆេះ​ម៉ាស៊ីន​២៥​សេះ​ចំនួន​០១,​ ឌី​លី​ម៉ូ​២០​គីឡូ​ចំនួន​០១​គ្រឿង ​និង​១៥​គីឡូ​ចំនួន​០១,​ ឆេះ​ធុង​ទឹកកក​ចំណុះ​១០០០​លីត្រ​ចំនួន​០៥,​ ឆេះ​ម៉ូតូ​ម៉ា​កវេ​វ​ចាស់​ចំនួន​០២​គ្រឿង​(​ម៉ូតូ​បញ្ចាំ​),​ការ៉ុត​ស​ចំនួន​១០០០​ការុង​,​ អំបិល​ចំនួន​០២​តោន​,​ ម៉ា​ស៊ូ​ត​ចំនួន​១០​ការុង​,​ កង់​ជិះ​០៣​គ្រឿង​,​ ឡាន​Vigo​រួញ​ខាងមុខ​និង​សម្ភា​រះ​មួយ​ចំនួនទៀត​ ដែល​មូលហេតុ​នៃ​ការ​ឆេះ​​នេះ​ បណ្តាល​មកពី​អុជ​ធូបមូស​។

​សមត្ថកិច្ច​បញ្ជាក់​ថា​ ក្រោយ​ហេតុការណ៍​កើតឡើង​ភ្លាមៗ​នោះ​ខាង​សមត្ថកិច្ច​ បាន​ចេញ​រថ​យន្ត​ពន្លត់​អគ្គិភ័យ​០១​គ្រឿង​លុះដល់​ពាក់​កណ្តាលផ្លូវ​ក៏​ទៅមុខ​លែង​បាន​ដោយសារ​ផ្លូវ​តូច​ចង្អៀត​ ហើយ​រអិល​ខ្លាំង​ផង​ទើប​កិច្ច​អន្តរាគមន៍​ ត្រូវ​បាន​ខកខាន​ពុំបាន​ទៅដល់​កន្លែង​កើត​ហេតុ​តែ​បាន​ប្រជាពលរដ្ឋ​ជិតខាង​ជួយ​ពន្លត់​មិន​អាច​ឆ្លង​ឆេះ​បន្ត​ទៀត ហើយ​ករណី​នេះ​មិន​បង្ក​ឲ្យ​រង​របួស​ដល់​មនុ​ស្ស​ណា​ម្នាក់​នោះ​ដែរ​៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារា​សិច​ស៊ី សេង សូ​ណា បញ្ជាក់​អាការៈ​ជំងឺ​ក្រោយ​ឆ្លង​កូ​វីដ​-១៩​បាន​១៨​ថ្ងៃ​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ៖​ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​សាកល​គឺជា​សិទ្ធិ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​

ព័ត៌មានជាតិ៣ ម៉ោង មុន

កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត នាំយក​អំណោយជូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ដោយសារ​កូ​វីដ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការ​កំពូល​នឹង​កាត់ទោស​លោក​ឡាយ វណ្ណៈ នៅ​ព្រឹកស្អែក​នេះ

នយោបាយ៣ ម៉ោង មុន

លោក កឹម សុខា​ ៖ ក្នុង​រដូវ​កាន់បិណ្ឌ​ឆ្នាំនេះ ជំងឺ​កូ​វីដ​-១៩​នៅតែ​រីក​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services