Connect with us

ព័ត៌មានជាតិ

រង្វាន់​ធំ $10,000 បាន​ផ្លាស់​ប្តូរជីវិត​អ្នកលក់​ចាប់ហួយ​ទាំងស្រុង​ក្នុងពេល​លំបាក​នា​សម័យ​កូ​វីដ19

បានផុស

នៅ

កំពង់ឆ្នាំង ៖ ឈ្នះ​រង្វាន់​ធំ​បំផុត $10,000 បាន​ផ្លាស់​ប្តូរជីវិត​អ្នកលក់​ចាប់ហួយ​ម្នាក់​ទាំងស្រុង​ក្នុងកំឡុងពេល​លំបាក​ក្នុង​សម័យ​កូ​វីដ19 នេះ​។ អ្នកនាង នួន ស្រី​ល័​ក្ខ បានឈ្នះ​រង្វាន់ $10,000​។ អ្នកនាង នួន ស្រី​ល័​ក្ខ បាន​និយាយ​ថា “​វា​ជា​រង្វាន់​ធំ​បំផុត​ដែល​ខ្ញុំ​បាន​ឈ្នះ​ក្នុង​ជិវិត​ខ្ញុំ​។​”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង នួន ស្រី​ល័​ក្ខ មាន​ស្រុកកំណើត​មកពី​ខេត្តកំពង់ឆ្នាំង មាន​អាយុ ៣២​ឆ្នាំ អ្នកនាង​បាន​និយាយថា “​ខ្ញុំ​និង​ប្តី​របស់ខ្ញុំ​បាន​ផ្លាស់​មក​នៅ​ភ្នំពេញ​ហើយ​បច្ចុប្បន្ន​រស់នៅ​ភ្នំពេញ​ដើម្បី​បើក​កន្លែង​លក់​ចាប់ហួយ។ អ្នកនាង ស្រី​ល័​ក្ខ បាន​បង្ហាញ​ពី​អារម្មណ៍​រំភើប​រីករាយ​ទាំង​ទឹកភ្នែក​ថា “​ខ្ញុំ​និង​ប្តី​ខ្ញុំ​ចូលចិត្ត​ពិសា គោ​ជល់ រាល់ថ្ងៃ​ព្រោះ​វា​បាន​ជួយ​ជំរុញ​ឲ្យ​ពួក​យើង​មានចិត្ត​ខំប្រឹងប្រែង​កាន់​តែ​ខ្លាំង​ដើម្បី​សម្រេច​គោលដៅ​នៃ​ក្តី​សុបិន​របស់​យើង​។​” អ្នកនាង​បន្ថែម​ទៀត​ថា “​នៅក្នុង​កំឡុងពេល​លំបាក​នា​សម័យ​កូ​វីដ19 នេះ ក្នុងនាម​ជា​អ្នកលក់​ចាប់ហួយ​មួយ​រូបយើង​ពិតជា​ជួប​បញ្ហា​ច្រើនណាស់​ព្រោះ​អ្នកទិញ​កាន់តែ​តិច​ទៅៗ​។ យើង​រក​ប្រាក់​ចំណេញ​បាន​តិចតួច​ណាស់​។ ខ្ញុំ​និង​ប្តី​ខ្ញុំ​គេង​មិន​លក់​ស្ទើរ​រាល់​យប់ ហើយ​យើង​តែងតែ​ពិភាក្សា​គ្នា​ដើម្បី​រក​ដំណោះស្រាយ​ធ្វើ​ម៉េច​ឱ្យ​ការលក់ដូរ​របស់​យើង​នៅតែ​បន្តទៅ​មុខ​បាន​ទៀត​។ ថ្ងៃមួយ​ខ្ញុំ​បាន​គាស់​ក្រវិល​កំប៉ុង គោ​ជល់ ឱ្យ​ប្តី​ខ្ញុំ​ដើម្បី​ជំរុញ​នូវ​ការ​តស៊ូ​របស់គាត់​។ ខ្ញុំ​ធ្លាប់​ឮថា​លេខ 8 ខ្ទង់​នៅលើ​ក្រវិល​កំប៉ុង គោ​ជល់ អាច​ឈ្នះ​រង្វាន់​ធំ​រាល់ថ្ងៃ ដូច្នេះ​ខ្ញុំ​ក៏​ប្រញាប់​ទៅ​មើល​ក្នុង Facebook Page: Red Bull Cambodia ហើយ​ខ្ញុំ​បាន​ឃើញថា​លេខ 8 ខ្ទង់​របស់ខ្ញុំ​ដូចគ្នា​នឹង​លេខ 8 ខ្ទង់​ដែល​ឈ្នះ​រង្វាន់​ធំ​បំផុត​ពី គោ​ជល់ លេខ​សំណាង 2021​។ ខ្ញុំ​ស្ទើរតែ​មិន​ជឿ​នឹង​ភ្នែក ដូច្នេះ​ទើប​ខ្ញុំ​ចូល​ទៅ​កាន់ https://www.rbluckynumber.com/ ដើម្បី​មើល​ឱ្យ​ប្រាកដ​មុននឹង​ខ្ញុំ​ទៅប្រាប់​ប្តី​ខ្ញុំ ហើយ​ខ្ញុំ​បាន​ឃើញថា​ ខ្ញុំ​ពិតជា​ត្រូវ​រង្វាន់​ធំ​បំផុត​ពី​គោ​ជល់​ពិតប្រាកដ​មែន​។ ខ្ញុំ​បាន​រត់ទៅរក​ប្តី​ខ្ញុំ​ដោយ​រំភើប​រីករាយ​ដើម្បី​ឲ្យ​ប្តី​ជួយ​មើលគ្នា ហើយ​គាត់​បាន​បញ្ជាក់ថា​ យើង​ពិតជា​ឈ្នះ​រង្វាន់​ធំ​បំផុត $10,000 ពី​គោ​ជល់​លេខ​សំណាង​ពិតប្រាកដ​មែន​។ យើង​បាន​ឱប​គ្នា​យំ​ដោយ​ក្តី​រំភើប​រីករាយ​បំផុត​។ យើង​មិន​នឹង​ស្មាន​ដល់​ទេ​ថា​យើង​អាច​មាន​សំណាង​ធំ​បែបនេះ​ក្នុង​ជីវិត​របស់​យើង​។ គោ​ជល់​លេខ​សំណាង បាន​ផ្លាស់​ប្តូរជីវិត​របស់​យើង​ទាំងស្រុង​ធ្វើ​ឱ្យ​ជីវិត​កាន់តែ​សើរ​ឡើង ហើយ​ឥឡូវនេះ​យើង​អាច​ដោះស្រាយ​បញ្ហាលំបាក​ជាច្រើន​នៅក្នុងពេល​លំបាក​សម័យ​កូ​វីដ 19 នេះ​។ យើង​នឹង​ពង្រីក​ការរកស៊ី​របស់​យើង​ឱ្យ​កាន់តែ​ធំ ហើយ​សុបិន​យើង​ឥឡូវនេះ​បានក្លាយ​ជាការ​ពិត​។​”

​គោ​ជល់ (​ក្រុមហ៊ុន​ថៃ​) បាន​យល់​យ៉ាងច្បាស់​ពី​ភាពលំបាក​របស់​អតិថិជន​ទាំងអស់​ក្នុង​ង​សម័យ​កូ​វីដ 19 នេះ​។ លោក មាន សំអុល នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​គោ​ជល់ បាន​មានប្រសាសន៍ថា “​នៅ​ឆ្នាំ 2021 យើង​បាន​បង្កើត​ប្រូ​ម៉ូ​សិន​ថ្មី​ដើម្បី​ផ្តល់​រង្វាន់​ទ្វេដង​ដល់​អតិថិជន យើង​ហៅ​ប្រូ​ម៉ូ​សិន​នេះ​ថា គោ​ជល់ លេខ​សំណាង 2021​។​” រាល់​ក្រវិល​កំប៉ុង​គោ​ជល់​ទាំងអស់​សុទ្ធតែ​មានតម្លៃ​។ ប្រសិនបើ​លោកអ្នក​មិន​បានឈ្នះ​រង្វាន់​នៅ​លើ​ក្រវិល​កំប៉ុង​គោ​ជល់ លោកអ្នក​នៅតែមាន​ឱកាស​ឈ្នះ​រង្វាន់​ទៀត​ពី​ប្រូ​ម៉ូ​សិន​គោ​ជល់​លេខ​សំណាង 2021​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ 077 599 859 ឬ​គ្រាន់តែ​ចូលទៅ​កាន់ https://www.rbluckynumber.com/

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម