ព័ត៌មានជាតិ
ទឹកប្រាក់ ១២៥ លានរៀល ពី ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ បានធ្លាក់ក្នុងដៃអ្នករស់នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត
ពិតជាអស្ចារ្យណាស់ ! ដើមឆ្នាំ២០២៤ ទឹកប្រាក់រង្វាន់ធំរដូវកាលថ្មីពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួន ១២៥លានរៀល បានធ្លាក់ដល់ដៃអតិថិជនដែលមានសំណាងដំបូងគេបង្អស់ រស់នៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត និងមានមុខរបរជាកម្មករបម្រើការងារនៅរោងចក្រដូងប្រេងរបស់ក្រុមហ៊ុនវិស័យឯកជន។

សម្រាប់អ្នកដែលមានសំណាងបានក្លាយជាម្ចាស់ប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួន ១២៥លានរៀល លើកដំបូង ប្រចាំរដូវកាលថ្មី ដើមឆ្នាំ២០២៤នេះ មានឈ្មោះ ឆុន វុទ្ធី ភេទប្រុស អាយុ ៤២ឆ្នាំ បានរៀបរាប់ប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះបើនិយាយពីកម្រិតជីវភាពគ្រួសារគឺមានភាពខ្វះខាតខ្លាំង ព្រោះអាចរកចំណូលបានត្រឹមតែពីការប្ដូរកម្លាំងជាមួយការងារនៅរោងចក្រដូងប្រេងជាតែប៉ុណ្ណោះ ខណៈមានកូននៅក្នុងបន្ទុកចំនួន ៣នាក់ កំពុងសិក្សា។

លោកបានបន្តឱ្យដឹងទៀតថា លោកពិតជាមិនធ្លាប់គិតនោះទេថា អាចមានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ដោយធ្លាប់តែឃើញគេឡើងទទួលរង្វាន់នៅលើកញ្ចក់ទូរទស្សន៍តែប៉ុណ្ណោះ ប៉ុន្តែពេលនេះ លោក និងក្រុមគ្រួសារ ក៏ដូចជាអ្នកជិតខាង ពិតជាមានអារម្មណ៍រីករាយ រំភើបជាខ្លាំងបន្ទាប់ពីបានឈ្នះរង្វាន់ធំ និងលើកដំបូងរបស់ក្រុមហ៊ុននូវទឹកប្រាក់ចំនួន ១២៥លានរៀល នេះ។

លោក ឆុន វុទ្ធី បានបញ្ជាក់ឱ្យដឹងថា ក្រោយពីទទួលបានប្រាក់រង្វាន់ ១២៥លានរៀលនេះ លោកនឹងយកមួយចំនួនសងបំណុលគេ ហើយមួយចំនួនទៀតយកទៅកែលម្អលំនៅដ្ឋានឱ្យបានសមរម្យ និងទុកផ្គត់ផ្គង់ការសិក្សារបស់កូន ហើយនៅសល់ប៉ុន្មានទុកសម្រាប់បង្កើតមុខរបរប្រចាំគ្រួសារសម្រាប់ផ្គត់ផ្គង់ជីវភាពទៅថ្ងៃអនាគត។

ជាចុងក្រោយ លោក ឆុន វុទ្ធី ក៏សូមអរគុណដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាកដដល់រូបលោក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។

សូមបញ្ជាក់ដែរថា សម្រាប់ឆ្នាំថ្មី ឆ្នាំសកល ២០២៤ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ និងបង្កើនពី ១០០លានរៀល ឡើងដល់ ១២៥លានរៀលចំនួន ២០០រង្វាន់, ទឹកប្រាក់ ១០លានរៀល ចំនួន ២០០រង្វាន់, ទឹកប្រាក់ ១លានរៀល ចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន ២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។
ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ…



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


