ព័ត៌មានជាតិ
អ្នកល្មើស បម្រាមគោចរ នឹងត្រូវ ផាកពិន័យ ២០ម៉ឺនរៀលសម្រាប់ម៉ូតូ និងរថយន្ត ១លាន រៀល
ចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះតទៅ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចាប់ផ្ដើមអនុវត្តការផាកពិន័យ ចំពោះអ្នកល្មើសបម្រាមគោចរ តាមសេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត គ្មានការលើកលែងឡើយ ហើយបើល្មើសធ្ងន់ធ្ងរអាចបញ្ជូន ទៅតុលាការ ដើម្បីចាត់ការបន្តតាមច្បាប់។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យ នៅតាមគោលដៅត្រួតពិនិត្យមួយចំនួន ក្នុងភូមិសាស្ត្ររាជធានីពេញ ដើម្បីជំរុញឲ្យសមត្ថកិច្ច និងអាជ្ញាធរខណ្ឌអនុវត្តការងារនេះ ឲ្យបានម៉ឹងម៉ាត់ និងមានប្រសិទ្ធភាពបំផុត។


លោក ឃួង ស្រេង បានបញ្ជាក់ថា ការអនុវត្តនូវវិធានការ បម្រាមគោចរខាងលើនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីទប់ស្កាត់ឲ្យបាន នូវការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីដែលតា។ លោកថា ដោយគិតពីសុខភាព និងអាយុជីវិតប្រជាពលរដ្ឋនោះ គឺរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេច បិទខ្ទប់ខេត្តចំនួន៨រួចហើយ ដើម្បីកុំឲ្យមានការរីករាលដាល នៃជំងឺកូវីដបំប្លែងថ្មីនេះ។
ទទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដីសម្រេច ដាក់ចេញនូវបម្រាមគោចរ ចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ខណៈជំងឺនេះ បាននឹងកំពុងរីករាលដល់យ៉ាងខ្លាំង គួរឲ្យព្រួយបារម្ភ។


លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋ ដែលល្មើសនឹងបម្រាមនេះ នឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរបំផុត ដោយសម្រាប់ម៉ូតូ គឺត្រូវផាកពិន័យ ចំនួន២០ម៉ឺនរៀល។ ចំណែកឯរថយន្ត ត្រូវផាកពិន័យ ចំនួន១ លានរៀល ហើយគោលដៅ ដែលដាក់ត្រួតពិនិត្យ ក្នុង១ខណ្ឌៗ មានចំនួន២គោលដៅ សរុប១៤ ខណ្ឌ ស្មើនឹង២៨គោលដៅ។ ប៉ុន្តែ អាចមានចំនួនលើសពីនេះ ដោយខណ្ឌនីមួយៗ មានបន្ថែមបន្ថែមគោលដៅទៀត។
សូមជម្រាបថា នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង១១យប់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យគោលដៅ នៅក្នុងខណ្ឌស្សីកែវ ទួលគោក បឹងកេងកង មាន ជ័យ ពោធិសែនជ័យ និងខណ្ឌសែនសុខ៕ (ដោយ)៖ ស្រីរ័ត្ន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


