ព័ត៌មានជាតិ
លោក សៃ ឡៅ មេឃុំបត់ត្រង់ កំពុងធ្វើឲ្យពលរដ្ឋមានការមិនពេញចិត្ត ក្នុងរយៈពេល២ឆ្នាំនេះ
លោក សៃ ឡៅ មេឃុំបត់ត្រង់ ក្នុងរយះពេល២ឆ្នាំសោះមានរឿងធំៗដល់ទៅ២លើក រឿងទី១ហ៊ានចាក់ដីតំបន់ អភិរក្សត្រី វត្តអន្លង់ថ្ងាន់អង្កន់ធ្វើជាផ្សារលក់ ។ រឿងទី២ហាមដាច់ខាតមិនឲ្យម៉ាស៊ីនច្រូតស្រូវចូលច្រូតក្រៅពីឃុំរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា លោក សៃ ឡៅ នេះ នៅថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២០កន្លងទៅ បានចាក់ដីបំពេញយកដីទំនាបមាត់ស្ទឹងមង្គលបូរី និងអូរ ជាប់តំបន់អភិរក្សត្រីវត្តអន្លង់ថ្ងាន់ ជារបស់រដ្ឋ ស្ថិតនៅភូមិអន្លង់ថ្ងាន់មានទំហំជាង២រ៉ៃ ប្រមាណ២,០០០ ម៉ែត្រការ៉េ ក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើផ្សារនិងជួលដីឲ្យអាជីវករ និងអង្កន់ដីលក់ ដោយប្រជាពលរដ្ឋមិនពេញចិត្តទាល់តែសោះ។ ចំណែករឿងទី២វិញស្ងាត់ៗស្រាប់តែលេចរឿងអាស្រូវចេញមកមួយទៀត គឺជារឿងហាមមិនឲ្យម៉ាស៊ីនច្រូតស្រូវក្រៅពីឃុំលោកចូលច្រូតបានឡើយ។

យោងតាមលិខិតចុះនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ស្តីពីកិច្ចព្រមព្រៀងជាមួយម្ចាស់ម៉ាស៊ីនច្រូតស្រូវនិងតំណាងម៉ាស៊ីនច្រូតស្រូវនៅតំបន់វាលស្រែក្នុងឃុំបត់ត្រង់ ដោយកំណត់ឲ្យយកតម្លៃ២,១០០បាត ក្នុងមួយហិចតា មិនឲ្យមានម៉ាស៊ីនច្រូតស្រូវមកពីកន្លែងផ្សេងចូលមកច្រូតក្នុងឃុំបត់ត្រង់នេះដាច់ខាត ព្រោះតែខ្លាចធ្លាក់ថ្លៃ ។ លិខិតចុះខាងលើនេះ ធ្វើឲ្យប្រជាកសិករធ្វើស្រែក្នុងឃុំបត់ត្រង់ មិនពេញចិត្តលោកមេឃុំ សៃ ឡៅ ទាល់តែសោះព្រោះមិនអនុញ្ញាតឲ្យម៉ាស៊ីនច្រូតមកពីកន្លែងផ្សេងដែលមានតម្លៃទាប គេយកតែ២,០០០បាទ ក្នុង១ហិចតា ព្រោះថា មានគេម៉ៅការរួចអស់ទៅហើយ ទើបអាជ្ញាធរឃុំ មិនអនុញ្ញាតឲ្យម៉ាស៊ីនច្រូតស្រូវចូលក្រៅពីឃុំទៅច្រូតតម្លៃទាបបាននោះទេ។ បើចង់ច្រូតទាល់តែតម្លៃដូចម៉ាស៊ីននៅក្នុងភូមិឃុំរបស់លោក ទើបអាចឲ្យច្រូត ជាមួយគ្នានោះបាន។ លោកមេឃុំក៏បានធ្វើកិច្ចសន្យាឲ្យច្រូត តម្លៃដូចម៉ាស៊ីនអ្នកម៉ៅការនៅក្នុងភូមិឃុំរបស់លោកទើបលោកអនុញ្ញាតឲ្យម៉ាស៊ីនច្រូត ។

ប្រជាកសិករបានត្អូញត្អែរទៀតថា ធ្វើស្រែបានផលស្រូវហើយលោកមេឃុំបានដាក់កំណត់ឲ្យម៉ាស៊ីនច្រូតស្រូវយកតម្លៃពីពួកគាត់ក្នុង១ហិចតាដល់ទៅ ២,១០០បាទ និងធ្វើការហាមមិនឲ្យម៉ាស៊ីនច្រូតក្រៅពីឃុំខ្លួនចូលមកច្រូតជាដាច់ខាត ព្រោះច្រូតអាចធ្វើការទម្លាក់តម្លៃ។ ក្នុងនោះមានម្ចាស់ម៉ាស៊ីនច្រូតបានធ្វើកិច្ចសន្យាថា នឹងច្រូតតែស្រែក្នុងឃុំបត់ត្រង់១ មាន១ឈ្មោះ សរ ប៉ូលីន ភេទប្រុស ២ឈ្មោះ ម៉ាន់ ទី ភេទប្រុស ៣ ឈ្មោះ បូ ផល ភេទប្រុស និង៤ឈ្មោះ ព្រំ វុន ភេទប្រុស និងលោក សៃ ឡៅ មេឃុំបត់ត្រង់ បានព្រមព្រៀងច្រូតស្រូវឲ្យប្រជាពលរដ្ឋក្នុងឃុំនេះចំនួន ២,១០០បាតក្នុងមួយហិចតា និងស្នើសុំដក១០០បាទមួយហិចតា ដើម្បីចូលរួមអភិវឌ្ឍន៍ឃុំ ពីម្ចាស់ម៉ាស៊ីនច្រូត។

ប្រជាកសិករបាននិយាយថា លោក សៃ ឡៅ មេឃុំបត់ត្រង់ ធ្វើអីប្លែកៗណាស់បើធៀបទៅនឹងការច្រូតស្រូវរដូវវស្សាកាលពីឆ្នាំ២០២០ គេយកថោកជាងនេះ។ ឆ្នាំនេះតម្លៃស្រូវ១គីឡូបានតែ៧០០ទៅ៧៤០រៀលទេគួរតែយក១,៦០០ទៅ១,៨០០បាទក្នុងមួយហិចតាបានហើយ ម្យ៉ាងរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ទៀតផង។ លុះនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ លោក ដា ស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់អ្នកសាព័ត៌មានឲ្យដឹងថា គាត់បានណែនាំឲ្យម្ចាស់ម៉ាស៊ីនច្រូតស្រូវ និងលោកមេឃុំបត់ត្រង់នោះនិរាសករណ៍ ឬរំលាយលិខិតកិច្ចព្រមព្រៀងនោះទាំងអស់ ថ្លៃថ្នូរលក់ដូរឬសេវានានា ផ្នែកឯកជនគឺស្ថិតលើទីផ្សារហាងឆេង មិនអាចទៅកំណត់ថ្លៃក្នុងកិច្ចព្រមព្រៀងឬផែនការអី១នោះបានទេ៕
អត្ថបទ ៖ វ៉ាន់ ណាង


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


