លោក សៃ ឡៅ មេឃុំបត់ត្រង់ កំពុងធ្វើឲ្យពលរដ្ឋមានការមិនពេញចិត្ត ក្នុងរយៈពេល២ឆ្នាំនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក សៃ ឡៅ មេឃុំបត់ត្រង់ កំពុងធ្វើឲ្យពលរដ្ឋមានការមិនពេញចិត្ត ក្នុងរយៈពេល២ឆ្នាំនេះ

បានផុស

នៅ

​​លោក សៃ ឡៅ មេឃុំ​បត់​ត្រង់ ក្នុង​រយះពេល​២​ឆ្នាំ​សោះ​មានរឿង​ធំៗ​ដល់​ទៅ​២​លើក រឿង​ទី​១​​ហ៊ាន​ចាក់ដី​តំបន់ អភិរក្ស​ត្រី​ វត្ត​អន្លង់​ថ្ងាន់​អង្កន់​ធ្វើជា​ផ្សា​រលក់ ។ រឿង​ទី​២​ហាម​ដាច់ខាត​មិន​ឲ្យ​ម៉ា​ស៊ី​ន​ច្រូត​ស្រូវ​ចូល​ច្រូត​ក្រៅពី​ឃុំ​របស់ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គួរបញ្ជាក់​ផងដែរ​ថា ​លោក ​សៃ ​ឡៅ នេះ នៅ​ថ្ងៃទី​២៤ ខែឧសភា​ឆ្នាំ២០២០​កន្លងទៅ បាន​ចាក់ដី​បំពេញ​យក​ដី​ទំនាប​មាត់​ស្ទឹង​មង្គល​បូរី​ និង​អូរ ជាប់​តំបន់​អភិរក្ស​ត្រីវត្ត​អន្លង់​ថ្ងាន់ ជា​របស់​រដ្ឋ ស្ថិតនៅ​ភូមិ​អន្លង់​ថ្ងាន់​មាន​ទំហំ​ជាង​២​រ៉ៃ​ ប្រមាណ​២,០០០ ម៉ែត្រការ៉េ ក្នុង​ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើ​ផ្សារ​និង​ជួល​ដី​ឲ្យ​អាជីវករ និង​អង្កន់​ដី​លក់ ដោយ​ប្រជាពលរដ្ឋ​មិន​ពេញចិត្ត​ទាល់តែសោះ​។​ ចំណែក​រឿង​ទី​២​វិញ​ស្ងាត់ៗ​ស្រាប់តែ​លេចរឿងអាស្រូវ​ចេញមក​មួយទៀត គឺជា​រឿង​ហាម​មិន​ឲ្យ​ម៉ា​ស៊ីនច្រូត​ស្រូវ​ក្រៅពី​ឃុំ​លោក​ចូល​ច្រូត​បានឡើយ​។

យោងតាម​លិខិត​ចុះនៅ​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០២១ ស្តីពី​កិច្ចព្រមព្រៀង​ជាមួយ​ម្ចាស់​ម៉ាស៊ីន​ច្រូតស្រូវ​និង​តំណាង​ម៉ាស៊ីន​ច្រូតស្រូវ​នៅ​តំបន់​វាលស្រែ​ក្នុង​ឃុំ​បត់​ត្រង់ ដោយ​កំណត់​ឲ្យ​យក​តម្លៃ២,១០០​បាត ក្នុង​មួយ​ហិច​តា មិន​ឲ្យ​មាន​ម៉ាស៊ីន​ច្រូតស្រូវ​មកពី​កន្លែង​ផ្សេង​ចូលមក​ច្រូត​ក្នុង​ឃុំ​បត់​ត្រង់នេះ​ដាច់ខាត​ ព្រោះតែ​ខ្លាច​ធ្លាក់​ថ្លៃ ។​ លិខិត​ចុះ​ខាងលើនេះ​ ធ្វើ​ឲ្យ​ប្រជាកសិករ​ធ្វើស្រែ​ក្នុង​ឃុំ​បត់​ត្រង់ ​មិន​ពេញចិត្ត​លោក​មេឃុំ សៃ​ ឡៅ ​ទាល់តែសោះ​ព្រោះ​មិន​អនុញ្ញាត​ឲ្យ​ម៉ាស៊ីន​ច្រូត​មកពី​កន្លែង​ផ្សេង​ដែលមាន​តម្លៃ​ទាប​ គេ​យកតែ​២,០០០​បាទ​ ក្នុង​១​ហិច​តា ព្រោះថា ​មាន​គេ​ម៉ៅការ​រួច​អស់​ទៅហើយ ទើប​អាជ្ញាធរ​ឃុំ មិន​អនុញ្ញាត​ឲ្យ​ម៉ាស៊ីន​ច្រូតស្រូវ​ចូល​ក្រៅពី​ឃុំ​ទៅ​ច្រូត​តម្លៃ​ទាប​បាន​នោះទេ​។​ បើ​ចង់​ច្រូត​ទាល់តែ​តម្លៃ​ដូច​ម៉ាស៊ីន​នៅក្នុង​ភូមិ​ឃុំ​របស់លោក ទើប​អាច​ឲ្យ​ច្រូត ជាមួយគ្នា​នោះបាន​។​ លោក​មេឃុំ​ក៏បាន​ធ្វើ​កិច្ចសន្យា​ឲ្យ​ច្រូត តម្លៃ​ដូច​ម៉ាស៊ីន​អ្នកម៉ៅការ​នៅក្នុង​ភូមិ​ឃុំ​របស់លោក​ទើប​លោក​អនុញ្ញាត​ឲ្យ​ម៉ាស៊ីន​ច្រូត ។​

ប្រជាកសិករ​បាន​ត្អូញត្អែរ​ទៀតថា ​ធ្វើស្រែបាន​ផល​ស្រូវ​ហើយ​លោក​មេឃុំ​បានដាក់​កំណត់​ឲ្យ​ម៉ា​ស៊ី​ន​ច្រូត​ស្រូវ​យក​តម្លៃ​ពី​ពួកគាត់​ក្នុង​១​ហិច​តា​ដល់​ទៅ ២,១០០​បាទ​ និង​ធ្វើការ​ហាម​មិន​ឲ្យ​ម៉ា​ស៊ី​ន​ច្រូត​ក្រៅពី​ឃុំខ្លួន​ចូលមក​ច្រូត​ជាដាច់ខាត​ ព្រោះ​ច្រូត​អាចធ្វើ​ការទម្លាក់​តម្លៃ​។​ ក្នុងនោះ​មាន​ម្ចាស់​ម៉ា​ស៊ី​ន​ច្រូត​បានធ្វើ​កិច្ច​សន្យាថា ​នឹង​ច្រូត​តែ​ស្រែ​ក្នុង​ឃុំ​បត់​ត្រង់​១​ មាន​១​ឈ្មោះ សរ ប៉ូ​លីន ភេទ​ប្រុស ២​ឈ្មោះ ម៉ាន់ ទី ភេទ​ប្រុស ៣ ឈ្មោះ បូ ផល ភេទ​ប្រុស និង​៤​ឈ្មោះ ព្រំ វុន ភេទ​ប្រុស និង​លោក សៃ ឡៅ មេឃុំ​បត់​ត្រង់ បាន​ព្រម​ព្រៀង​ច្រូតស្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​នេះ​ចំនួន ២,១០០​បាត​ក្នុង​មួយ​ហិច​តា​ និង​ស្នើសុំ​ដក​១០០​បាទ​មួយ​ហិច​តា ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ឃុំ ពី​ម្ចាស់​ម៉ាស៊ីន​ច្រូត​។

​ប្រជាកសិករ​បាន​និយាយថា​ លោក សៃ ឡៅ មេឃុំ​បត់​ត្រង់​ ធ្វើ​អី​ប្លែកៗ​ណាស់​បើ​ធៀប​ទៅនឹង​ការ​ច្រូតស្រូវ​រដូវវស្សា​កាលពី​ឆ្នាំ​២០២០​ គេ​យក​ថោក​ជាង​នេះ​។​ ឆ្នាំនេះ​តម្លៃ​ស្រូវ​១​គីឡូ​បានតែ​៧០០​ទៅ​៧៤០​រៀល​ទេ​គួរតែ​យក​១,៦០០​ទៅ​១,៨០០​បាទ​ក្នុង​មួយ​ហិច​តា​បាន​ហើយ ម្យ៉ាង​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ១៩​ទៀតផង​។​ លុះ​នៅ​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១​នេះ ​លោក ដា ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី បាន​ប្រាប់​អ្នក​សា​ព័ត៌មាន​ឲ្យ​ដឹងថា ​គាត់​បាន​ណែនាំ​ឲ្យ​ម្ចាស់​ម៉ាស៊ីន​ច្រូតស្រូវ ​និង​លោក​មេឃុំ​បត់​ត្រង់នោះ​និរាស​ករណ៍​ ឬ​រំលាយ​លិខិត​កិច្ចព្រមព្រៀងនោះ​ទាំងអស់ ថ្លៃថ្នូរ​លក់ដូរ​ឬ​សេវា​នានា ​ផ្នែក​ឯកជន​គឺ​ស្ថិត​លើ​ទីផ្សារ​ហាងឆេង មិនអាច​ទៅ​កំណត់​ថ្លៃ​ក្នុង​កិច្ចព្រមព្រៀង​ឬ​ផែនការ​អី​១​នោះបានទេ​៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

សមាជិក​ព្រឹទ្ធសភា ​ចុះ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​រស់នៅក្នុង​បឹង​ទន្លេសាប​ឃុំ​ផាត​សណ្តាយ

ព័ត៌មានជាតិ៥ ម៉ោង មុន

រថយន្ត​ព្រុស​២​គ្រឿង ពណ៌ដូចគ្នា​ ស្លាក​លេខ​ដូច​គ្នា ផ្អើល​សមត្ថកិច្ច​ឃាត់​យក​ទៅ​ប៉ុស្តិ៍​សួរនាំ

ព័ត៌មានជាតិ៦ ម៉ោង មុន

មាន​មូលហេតុ និង​អត្ថប្រយោជន៍​ចំនួន​៤ ដែល​នាំ​ឲ្យ​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ កំពូល​អាស៊ី​-​អឺរ៉ុប

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​នឹង​សម្រេច​បិទ​ផ្សារ​ដើម​ក្រឡាញ់​ ដាក់​ជា​តំបន់​ក្រហម​បន្ទាប់​ពី​មានការ​ផ្ទុះ​នៅ​ជំងឺ​កូ​វីដ ១៩ ខ្លាំង​ធ្ងន់ធ្ងរ

ព័ត៌មានជាតិ៦ ម៉ោង មុន

តំណាង​កម្ពុជា​នៅ​ហ្សឺ​ណែវ ប្រាប់​គណៈប្រតិភូ​បារាំង និង​អាមេរិក​ថា ការតស៊ូ​មតិ ដើម្បី​សិទ្ធិមនុស្ស ចាំបាច់​ត្រូវតែ​ចាប់ផ្តើម​ពី​ប្រទេស​ខ្លួនឯង​ជាមុន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services