ព័ត៌មានជាតិ
បុរសជនសង្ស័យម្នាក់លួចដាក់ថ្នាំពុលក្នុងទឹកប៉ងសម្លាប់ប្រពន្ធកូនចៅទាំងគ្រួសារ
បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងករណីយកថ្នាំពុលដាក់ចូលក្នុងធុងទឹក ប៉ុនប៉ងធ្វើឃាតប្រពន្ធចុង និងកូន ៣ នាក់ តែត្រូវបែកការ ខណៈបុរសរូបនេះសង្ស័យ និងប្រចណ្ឌទៅលើប្រពន្ធខ្លួន។

សម្ដីស្ត្រីជាប្រពន្ធចុងឈ្មោះ ហាត់ សុឃឿន អាយុ៤២ ឆ្នាំ បានឱ្យដឹងថា មុនកើតហេតុប្ដីរបស់ខ្លួនឈ្មោះ ចាប ឃួយ អាយុ៤០ឆ្នាំជាប្តីទី២ តែងតែបង្ករឿងឈ្លោះប្រកែកជាមួយខ្លួនជាញឹកញាប់ដោយសារតែរឿងប្រចណ្ឌលុះដល់ថ្ងៃទី២៩ខែកក្កដាកន្លងមកថ្មីៗនេះខ្លួនបាននិយាយទូរស័ព្ទហើយបុរសជាប្តីចុងនឹកគិតថាខ្លួននិយាយទូរស័ព្ទជាមួយសង្សាក៏បានរករឿងឈានដល់ឈ្លោះគ្នាយ៉ាងចាស់ដៃហើយក៏ចែកជើងគ្នាទៅសម្រាករៀងៗខ្លួន។

លុះព្រឹកឡើងខ្លួនជាប្រពន្ធបានងើបមកចាក់ទឹកកំសៀវដើម្បីផឹកដូចសព្វមួយដងក៏ស្រាប់តែឃើញទឹកមានពណ៌ខៀវរួចក៏ចាក់ចោលហើយក៏ទៅចាក់ទឹកពីធុងទឹកសុទ្ធចំណុះ១៥មីត្រក៏ប្រទះឃើញទឹកមានពណ៌ខៀវដូចគ្នាទៀតក៏កើតរឿងឆ្ងល់ទើបដាក់ការសង្ស័យថាប្រហែលជាប្តីយកថ្នាំពុលលាយជាមួយទឹកដើម្បីសម្លាប់ខ្លួនព្រមទាំងចៅ និងកូនចុងចំនួន៣ទៀតឱ្យស្លាប់ទាំងអស់ក្នុងពេលតែមួយ។
បន្ទាប់មកនាងក៏បាន ទៅហៅមេភូមិឱ្យជួយពិនិត្យទឹកដែលមានពត៌ខៀវនោះទើបដឹងនិងស្គាល់ថាជាទឹកលាយជាមួយថ្នាំសម្លាប់សត្វកណ្តៀរ។

លោកមេភូមិបញ្ជាក់ថា ក្រោយពីពិនិត្យទឹកដឹងថាលាយថ្នាំពុលស្ត្រីជាប្រពន្ធភ្លាមៗនោះក៏បានរត់ទៅប្តឹងដល់កម្លាំងសមត្ថកិច្ចឲ្យមកពិនិត្យម្តងទៀតហើយផ្នែកជំនាញក៏បានសន្និដ្ឋានដូចអាជ្ញាធរភូមិហើយក៏សមត្ថកិច្ចចុះទៅនាំខ្លួនប្តីចុងដែលជាជនសង្ស័យមកសាកសួរហើយជនសង្ស័យបានសារភាពថាដោយសារតែខ្លួនខឹងនឹងប្រពន្ធបានទាក់ទងជាមួយប្រុសផ្សេងទើបមានគំនិតសម្លាប់ចោលទាំងសំបុកបែបនេះ។

លោក ប៉ាង ហៀងអធិការស្រុកបានបញ្ជាក់ដែរថាក្រោយពីសមត្ថកិច្ចជំនាញសាកសួរនិងប្រមូលភស្តុតាងរួចក៏បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តបាត់ដំបងដើម្បីអនុវត្តទោសបន្តដែលគ្រោងនឹងបញ្ជូនទៅដល់ដៃតុលាកានៅថ្ងៃទី០២ខែសីហាឆ្នាំ២០២១នេះដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយៈ សៅ សារិទ្ធ

-
នយោបាយ១៦ ម៉ោង ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា