Connect with us

ព័ត៌មានជាតិ

ឃើញ​គេ​ទុកកាបូប​លុយ​ក្នុង​កន្ត្រក​ម៉ូតូ​ទំនង​ ចូលលួចយក​ ត្រូវ​អាវុធហត្ថ​ឃាត់​ខ្លួន​

បានផុស

នៅ

បន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ទិញ​សាច់​អាំង​យក​មក​ខ្លែម​ស្រាប់តែ​ឃើញ​កាបូប លុយ គេ​ដាក់​ក្នុង​កន្ត្រក​ម៉ូតូ​លួច​យក​ទៅ​បាត់​។ ក្រោយពី​បាត់​កាបូប​លុយ​ហើយ​ម្ចាស់​ឈ្មោះ ភុក ខឿន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅ​ភូមិគោក កឋិន ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​បាន​ទៅ​ដាក់ពាក្យ​ប្តឹង​អាវុធហត្ថ​ស្រុក ដោយ​ទទួល​បាន​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត​បន្ទាយ​មានជ័យ ​លោក​បាន​បញ្ជា​ឲ្យ លោក អនុសេនីយ៍ឯក អ៊ុក សូរ ផុន មេញ្ជា​ការ​មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកថ្មពួក ចុះ​ស៊ើប​អង្កេត​ឈាន​ដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ ម្នាក់ ឈ្មោះ ហាច ណាន ភេទ ប្រុស អាយុ២០​ឆ្នាំ រស់នៅ​ភូមិសិលាខ្មែរ ឃុំអូរបី ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅ​វេលា​ម៉ោង៨​យប់ ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អនុសេនីយ៍ឯក អ៊ុក សូរផុន ​បាន​បញ្ជា​ក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅពេល​កើតហេតុ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ម៉ាក ឃ្លីច ពណ៌ស ពាក់​ស្លាកលេខ​បន្ទាយមានជ័យ 1J-8088 ជិះ​ទៅ​ទិញម្ហូប​នៅភូមិ ទ្រាស បាន​ឃើញ​គេ​ទុក​កាបូប​លុយ ក្នុង​កន្ត្រក ម៉ូតូ ចុះទៅ​ទិញ ម្ហូប​ឃើញ​ឱកាស​ល្អ​ខ្លួន​បាន​លួច​យកទៅ​បាត់​។ ​បន្ទាប់មក ស្រាប់តែ អ្នក​លក់​ដូរ នៅក្បែរ នោះបាន ស្រែក ប្រាប់ថា មាន មនុស្ស ប្រុស ម្នាក់ ជិះ ម៉ូតូ ម៉ាក ឃ្លិ ច ពណ៌ ស បាន លួច យក កាបូប លុយ ក្នុង កន្ត្រក ម៉ូតូ បាត់ ហើយ ភ្លាមនោះ ជនរងគ្រោះ បាន ទូរស័ព្ទ ប្ដឹងទៅ មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុក ភ្លាមនោះ សមត្ថកិច្ច បានធ្វើ ការដេញ ស្ទាក់ រហូត ចាប់បាន ជនសង្ស័យ ភ្លាមៗ តែម្ដង ហើយ បញ្ជូនមក មូលដ្ឋាន កង រាជ អាវុធហត្ថ ស្រុក ដើម្បី សួរនាំ ។

លោក អនុសេនីយ៍ឯក អ៊ុក សូរ ផុន បានបញ្ជាក់ ទៀតថា​លោក វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្ត ទទួល ការងារ ស្រាវជ្រាវ និង បង្ក្រាប បទល្មើស បានឱ្យដឹង ថា ជនសង្ស័យ រួម នឹង វត្ថុតាង ម៉ូតូ ដែល ជិះ ធ្វើ សកម្មភាព ត្រូវបាន កម្លាំង ការិយាល័យ ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ តុលាការ ហើយ ចំណែក កាបូប លុយ ដែល ដកហូត បាន ពី ជនសង្ស័យ ត្រូវបាន កម្លាំង មូលដ្ឋាន​អាវុធហត្ថ​ស្រុក ថ្មពួក ប្រគល់​ឲ្យ​ម្ចាស់ ដើម វិញ ហើយ ដែរ ៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម