ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង គាំទ្រដល់ក្រុមការងារចាក់វ៉ាក់សាំងសម្រាប់កុមារនិងយុវវ័យយ៉ាងរលូន
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បានសម្តែងការគាំទ្រដល់ក្រុមការងារជាប្រចាំថ្ងៃដែលដំណើរការយ៉ាងរលូនគិតចាប់ពីថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១ យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ដូសទី១ ជូនដល់កុមារវ័យជំទង់ចាប់ពីអាយុ១២ឆ្នាំ ដល់ អាយុក្រោម១៨ឆ្នាំ ដោយមានបងប្អូនប្រជាពលរដ្ឋនាំកូនចៅមកទទួលវ៉ាក់សាំងយ៉ាងផុលផុសក្នុងទឹកដីខ័ណ្ឌដង្កោតែម្ដង។

ជាក់ស្ដែងនៅមណ្ឌលសុខភាពព្រែកកំពឹស ខ័ណ្ឌដង្កោក៏មានរៀបចំចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩នេះ ជូនដល់ប្អូនៗកុមារវ័យជំទង់ ទូទាំងសង្កាត់ផងដែរ ដែលស្របពេលជាមួយនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បានគាំទ្រដល់ក្រុមការងារជាប្រចាំថ្ងៃរហូតដល់បញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង ដោយបានដោះស្រាយ រោងសម្រាប់បាំងថ្ងៃ និងភ្លៀង, ទូរបាញ់ថ្នាំសម្លាប់មេរោគ, ទឹកអាល់កុលសម្លាប់មេរោគ, អាហារចំនួន២ពេលសម្រាប់ក្រុមគ្រូពេទ្យ និងក្រុមយុវជនស្ម័គ្រចិត្ត ជំនួយឲ្យគ្រូពេទ្យចំនួនជាង៤០នាក់, ទឹកសុទ្ធ សម្រាប់ចែកជូនដល់ក្រុមការងារ និងប្អូនៗដែលមកទទួលការចាក់វ៉ាក់សាំងទាំងអស់ ព្រមទាំងកម្លាំងសម្រួលសន្តិសុខសណ្តាប់ធ្នាប់ក្នុងទីកន្លែងចាក់វ៉ាក់សាំងនោះឲ្យប្រព្រឹត្តទៅដោយរលូន៕
អត្ថបទ ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


