Connect with us

ព័ត៌មានជាតិ

កុំទុកចិត្តអ្នករើសអេតចាយ! ឃាត់ខ្លួនអ្នករើសអេតចាយ៩នាក់ ក្រោយគាស់ផ្ទះពលរដ្ឋលួចទ្រព្យសម្បត្តិ​

បានផុស

នៅ

​អ្នកដើរ​រើស​អេតចាយអូសរ​ទះ​១​ក្រុម​មាន​គ្នា​៩​នាក់ លួច​គាស់​ផ្ទះ​អ្នកស្រុក​លួចទ្រព្យសម្បត្តិ​ជាច្រើននៅ​ពេល​យប់ ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​ជា​បន្តបន្ទាប់​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា តាម​បទបញ្ជា​របស់​លោកឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត​ទាំងអស់​ ពិសេស​ត្រូវ​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ត្រូវ​ចុះ​ល្បាត​នៅពេល​យប់​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​ឲ្យ​បាន​ទៀងទាត់​។ ​លុះ​នៅ​ថ្ងៃទី​២​ ខែសីហា ឆ្នាំ២០២១ ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ល្បាត ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​ចំនួន៩​នាក់​ កំពុង​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ចំណុច​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ​ក្នុងនោះ​មាន​ស្ពាយ​កា​រ៉ុង​ពេលដែល​សមត្ថកិច្ច​ឆែក​ក្នុង​ការុង​រកឃើញ​វត្ថុតាង កង្ហា​ត្រជាក់​១, ចាន​បង្គន់​១, ភ្លើង​ហ្វា​១, ឧបករណ៍​បន្ទប់ទឹក និង​ខ្សែរ​ភ្លើង​មួយចំនួន កញ្ចក់​ស​ឡា​៦, ដុំ​ឌីសង់ទ័រ​១៦, រ​ម៉ក​កង់​បី​១, កាំបិត​ក្វែវ​១, ពូថៅ​២, ដាវ​០១ ,​ដប​ជក់​គ្រឿងញៀន​៣ និង​ក្បាល​រ៉ូ​មី​ណេ​ទឹក​កន្លះ​កា​រ៉ុង​នាំយកមក​អធិការដ្ឋាន​ដើម្បី​ស្រាវជ្រាវ​សួរនាំ ។​

លោក​បាន​បញ្ជាក់ថា​ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិត​ជា​បាន​ដើរ​ស្ពាយ​កា​រ៉ុង និង​អូស​រទេះ​រើស​អេតចាយ នៅ​ពេលយប់ ​ពេលខ្លះ​ដើរ​គាស់​ផ្ទះ​អ្នកស្រុក ដែល​គេ​មិន​នៅ ចូល​លួច​យក​សម្ភារៈ និង​ទ្រព្យសម្បត្តិ​អ្នកស្រុក​។ ជាមួយគ្នា​នោះ​សមត្ថកិច្ច​ក៏បាន​ធ្វើតេស្ត​លើ​ជនសង្ស័យ​ទាំង​៩​នាក់ បញ្ជាក់ថា​ ពួកគេ​ជាប់​មាន​សារធាតុ​ញៀន ចំនួន​៨​នាក់​ផងដែរ​។​ ជ​នស​ង្ស័​ត្រូវ​បញ្ជូនមក​ស្នង​ការន​គ​របាល​ខេត្ត​និង​បញ្ជូ​ន​ទៅ​តុលាការ​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕​

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ២៤ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៤១ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម