ព័ត៌មានជាតិ
ចុះបង្ក្រាបទីតាំង ដែលធ្វើការនេសាទខុសច្បាប់ នៅរដូវបិទនេសាទ
ចុះបង្ក្រាបទីតាំងធ្វើការនេសាទខុសច្បាប់ ក្នុងរដូវបិទឡូតិ៍នេសាទឆ្នាំ២០២១ នៅតាមចំណុច បណ្តោយដងអូរកញ្ជាន់ ព្រំប្រទល់រវាងខេត្តរតនគិរី និងខេត្តស្ទឹងត្រែងស្ថិតនៅក្នុងភូមិ៣(វាលឆ្កែហត់)ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

ទោះបីរដ្ឋបាលខេត្តរតនគិរី ចេញសេចក្តីជូនដំណឹងស្តីពីរដូវបិទឡូតិ៍នេសាទឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្តមួយនេះ ត្រូវបានហាមឃាត់ ជាពិសេសការអនុវត្តនូវអនុសាសន៍៧ចំណុចរបស់សម្តេចតេជោ ហ៊ុនសែន ដើម្បីចូលរួមចំណែកថែរក្សា ការពារនិងប្រើប្រាស់នូវធនធានមច្ឆាជាតិយើងឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀតយ៉ាងណានោះ ក៏ដោយក៏បទល្មើសនេសាទនៅតាមចំណុច បណ្តោយដងអូរកញ្ជាន់ ព្រំប្រទល់រវាងខេត្តរតនគិរី និងខេត្តស្ទឹងត្រែងស្ថិតនៅក្នុងភូមិ៣(វាលឆ្កែហត់)ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី គេសង្កេតឃើញមានបទល្មើសនេសាទត្រីខុសច្បាប់យ៉ាងសម្បូរបែប។
តាមប្រភពពីប្រជាពលរដ្ឋដែលពុំបានទទួលផលរមាសពីបទល្មើសនេសាទទាំងនេះបានឲ្យដឹងថា បទល្មើសនេសាទជាទ្រង់ទ្រាយធំដោយប្រើឧបករណ៍នេសាទខុសច្បាប់ប្រភេទស្បៃអួនបិទអូរកញ្ជាន់តែម្តង កំពុងពេញនិយមនៅក្នុងដែនឃុំគ្រងរបស់អាជ្ញាធរស្រុកកូនមុំ ខេត្តរតនគិរីមួយនេះ គេឃើញកើតមានជាយូរឆ្នាំមកហើយជាពិសេសគឺរដូវបិទឡូតិ៍នេសាទនេះតែម្តង។ ដែលក្រុមឈ្មួញបានឆ្លៀតឱកាស បំពានលើច្បាប់ហាមឃាត់នាំគ្នាបំផ្លិចបំផ្លាញធនធានមច្ឆាជាតិ ដែលច្បាប់ពុំអាចលើកលែងនិងអនុគ្រោះបាននោះឡើយ។
លោកនាយរងខណ្ឌជលផល ប៊ន ធារង្សបានបញ្ជាក់ថា នៅលើវិសោធនកម្មច្បាប់ដែលបានចែង នៅក្នុងមាត្រា២០ ត្រង់ចំណុចទី៣និងបទបញ្ញត្តិនៃអំពើល្មើសក្នុងមាត្រា១០០នៃច្បាប់ជលផលចែងថា ត្រូវផ្តន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ទី២ ដែលតម្រូវឲ្យដាក់ពន្ធធនាគារ១ឆ្នាំដល់៣ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ ៥០លានរៀល។


លោកនាយរងបន្តថា រដ្ឋបាលខេត្តរតនគិរីលេខ១៤០/២១សជណចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ក៏បានចេញសេចក្តីប្រកាសស្តីពីរដូវបិទនេសាទត្រីឆ្នាំ២០២១នេះទាំងស្រុងផងដែរ។ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញាជារៀងរាល់ឆ្នាំនោះ សេចក្តីជូនដំណឹងនោះធ្វើឡើងលើកលែងតែការនេសាទត្រីជាលក្ខណៈគ្រួសារដោយប្រើឧបករណ៍នេសាទមានដូចជា៖ សៃយឺន លប សំណាញ់ សន្ទូចផ្លែមួយ អង្រុត ចាន់ តុម ទ្រូ កញ្ជ្រែងដងត្រី និងឧបករណ៍មួយចំនួនទៀតដែលមានចែងនៅក្នុងប្រកាសលេខ ៤៥៨ ប្រក.កសកចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ស្តីពីច្បាប់អនុញ្ញាតការផ្គត់ផ្គង់ជីវភាពប្រជាពលរដ្ឋតែប៉ុណ្ណោះ។



ទើបនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ កម្លាំងជំនាញជលផលខេត្តរតនគិរី ដែលដឹកនាំដោយលោក ប៊ន ធារង្សនាយរងខណ្ឌជលផលខេត្ត សហការនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងក្រហម ដោយមានការចង្អុលបង្ហាញពីលោក ផាតបញ្ញា នាយខណ្ឌរដ្ឋបាលជលផល បានចុះទៅដល់ចំណុចកើតហេតុខាងលើ ដោយលទ្ធផលធ្វើការរឹបអូសប្រមូលឧបករណ៍ល្មើសច្បាប់ជាក់ស្តែង (ស្បៃអួន)យកដុតកម្ទេចចោលនៅនឹងកន្លែងកើតហេតុតែម្តង ដោយគ្មានមធ្យោបាយដឹកជញ្ជូនមករក្សាទុកនៅខណ្ឌជលផលនោះទេ។ ឯចំណែកក្រុមឈ្មួញ ដែលត្រូវគេស្គាល់នោះឈ្មោះ សេក អ៊ា មានទីលំនៅភូមិឃុំកើតហេតុខាងលើ បានរត់គេចខ្លួនបាត់ស្រមោល ហាក់ដូចជាដឹងផែនការណ៍ជាមុន ប៉ុន្តែសមត្ថកិច្ចបានកំណត់មុខសញ្ញារួចហើយ នឹងកសាងកំណត់ហេតុបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។


លោកនាយរងខណ្ឌជលផល ប៊ន ធារង្ស បានឲ្យដឹងបន្ថែមទៀតថា ការចុះមកដល់ចំណុចកើតហេតុផ្ទាល់នេះ ដោយសារមានប្រភពរាយការណ៍ច្បាស់លាស់ពាក់ព័ន្ធករណីបទល្មើសនេសាទ ដែលប្រើប្រាស់ឧបករណ៍ជាលក្ខណៈអាជីវកម្មជាក់ស្តែង ដូច្នេះលោកនិងបំពេញសំណុំបែបបទ បញ្ជូនករណីមួយនេះទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីចាត់ការតាមនីតិវិធីតាមផ្លូវច្បាប់៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


