ព័ត៌មានជាតិ
ទូតអង់គ្លេសប្រចាំកម្ពុជា៖យើងមានសេចក្ដីសោមនស្សរីករាយបានធ្វើជាដៃគូជាមួយកម្ពុជា ដើម្បីពង្រីកកម្មវិធីចាក់វ៉ាក់សាំង
ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាលោកស្រី Tina Redshaw បានបង្ហាញអារម្មណ៍រីករាយ ដែលវ៉ាក់សាំង AstraZeneca ចំនួន ៤១៥,០០០ ដូស ដែលជាជំនួយរបស់ប្រទតេសអង់គ្លេសនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិកម្ពុជានៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ។

លោកស្រី ឯកអគ្គរាជទូតចក្រភពអង់គ្លេស Tina Redshaw មានប្រសាសន៍ថា វ៉ាក់សាំងបានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់រួចទៅហើយ។ វាគឺជាវិធីល្អបំផុតដើម្បីការពារមនុស្សពីកូរូ៉ណាវីរុសក្នុងរយៈពេលវែង។
លោកស្រី មានប្រសាសន៍ថា៖ “ខ្ញុំមានអារម្មណ៍រំភើប ក្នុងការទទួលស្វាគមន៍វ៉ាក់សាំង AstraZeneca ចំនួន ៤១៥,០០០ ដូស ដែលនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិកម្ពុជានៅថ្ងៃនេះ។ វ៉ាក់សាំងគឺជាផ្លូវចេញពីជំងឺរាតត្បាតនេះសម្រាប់យើង។ ពួកយើងនៅដោះស្រាយបញ្ហានេះជាមួយគ្នា។”
ឯកអគ្គរាជទូតចក្រភពអង់គ្លេស មានប្រសាសន៍ថា លោកស្រីមានសេចក្ដីសោមនស្សរីករាយដែលបានធ្វើជាដៃគូជាមួយប្រទេសកម្ពុជាដើម្បីពង្រីកកម្មវិធីចាក់វ៉ាក់សាំង និងការពារប្រជាជនកម្ពុជាពីជំងឺ កូវីដ-១៩ ឱ្យបានកាន់តែច្រើន។
លោកស្រីមានប្រសាសន៍ថា៖ “កម្មវិធីចាក់វ៉ាក់សាំងអនុញ្ញាតឱ្យប្រជាជនកម្ពុជាអាចស្ដារជីវភាពរស់នៅល្អប្រសើរឡើងវិញ។ គ្មានអ្នកណាម្នាក់នឹងមានសុវត្ថិភាពទេ រហូតដល់មនុស្សគ្រប់គ្នាមានសុវត្ថិភាព។”

នៅក្នុងកិច្ចប្រជុំ G7 ចក្រភពអង់គ្លេសបានប្រកាសបរិច្ចាគវ៉ាក់សាំង COVID19 ចំនួន ១០០ លានដូស។ ហើយចំនួនដូសដំបូងសម្រាប់ការបរិច្ចាគនេះក៏បានរៀបចំរួចរាល់។ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលបានទទួលវ៉ាក់សាំង AstraZeneca ចំនួន ៤១៥,០០០ដូស តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី។
ចក្រភពអង់គ្លេសកំពុងបរិច្ចាគវ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford-AstraZeneca ដែលផលិតដោយ Oxford Biomedica នៅ Oxford និងវេចខ្ចប់នៅ Wrexham North Wales។

គួររំលឹកថា លោកស្រី ឯកអគ្គរាជទូតចក្រភពអង់គ្លេស Tina Redshaw បានចុះកិច្ចព្រមព្រៀង ជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង អំពីការបរិច្ចាគវ៉ាក់សាំង Oxford AstraZeneca របស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ដល់ប្រទេសកម្ពុជាកាលពីសប្ដាហ៍មុន៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស