Connect with us

ព័ត៌មានជាតិ

​កម្ពុជា​គាំទ្រ​ការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-ចិន ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ

បានផុស

នៅ

​ដោយ​ទទួលស្គាល់ថា អាស៊ាន និង​ចិន សម្រេច​បាននូវភាពជាដៃគូដ៏សំខាន់ពីទំនាក់ទំនងសន្ទនាចាប់តាំងពីការបង្កើតមក  ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកជាថ្មីនូវការគាំទ្ររបស់កម្ពុជា​ចំពោះការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-ចិន ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្រ្តីការបរទេសអាស៊ាន ជា​មួយ​​​សាធារណរដ្ឋប្រជាមានិតចិន​​ លើកទី២២ ដែលរៀបចំឡើងស្របពេលជាមួយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៤ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។​​

នៅក្នុងកិច្ចប្រជុំនោះដែរ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ពីភាពចាំបាច់ ដើម្បីធានាថា ខ្សែច្រវ៉ាក់ ផ្គត់ផ្គង់ និងពាណិជ្ជកម្មឆ្លងដែននៅតែមិនមានការរំខាន ដើម្បីអាចទាញ​យកផលប្រយោ​ជន៍ពេញលេញពីការលើកកម្ពស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) និងកិច្ច​ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់អំពីសារៈសំខាន់ នៃការពង្រឹងការអនុវត្តសេចក្តីប្រកា​ស​រួមអាស៊ាន-ចិន ស្តីពីការសំយោគរវាងផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។

ស្របពេល​ដែលប្រទេសនៅ​អាស៊ាន បានសម្តែងនូវការកោតសរសើរ​ចំពោះប្រទេសចិនដែលបាន​គាំទ្រ​យ៉ាងពេញទំហឹងដល់ប្រទេសក្នុងតំបន់អាស៊ាន ក្នុងការប្រយុទ្ធប្រឆាំង​ជំងឺកូវីដ-១៩នោះ ​ប្រទេស​​ចិនបានរំលឹកជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហការជាមួយអាស៊ាន ​តាមរយៈការគាំទ្រដល់សមត្ថភាព​ក្នុងការផលិត និងចែកចាយវ៉ាក់សាំង និងសម្ភារៈវេជ្ជសាស្រ្ត ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងស្តារ​សេដ្ឋកិច្ចឡើងវិញ។​

បើតាមលទ្ធផល​បានបញ្ជាក់ថា កិច្ចប្រជុំបានកត់សម្គាល់ដោយការពេញចិត្ត ចំពោះសមិទ្ធផលនៃ​ទំនាក់ទំនងសន្ទនាអាស៊ាន-ចិន និង​បានអបអរសាទរចំពោះការទទួលបានលទ្ធផលផ្លែផ្កា ក្នុងការរៀបចំកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ដែល​បានប្រព្រឹត្តទៅកាលពីថ្ងៃទី​០៧-០៨ ខែមិថុនា ឆ្នាំ ២០២១ នៅទីក្រុងឆុងឈីង ដែលជាផ្នែកមួយនៃការប្រារព្ធខួបលើកទី៣០ នៃទំនាក់ទំនងអាស៊ាន-ចិន ហើយកិច្ចប្រ​ជុំ​ ក៏បាន​​ទន្ទឹងដល់​កិច្ចប្រជុំកំពូលរំលឹក​ខួបអនុស្សាវរីយ៍អាស៊ាន-ចិន នៅខែតុលាខាងមុខនេះផងដែរ។​

ភាគីទាំងពីរ (អាស៊ាន-ចិន​) បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងវិបុលសុខនៅក្នុងតំបន់។

ដោយឡែក​សម្រាប់បញ្ហាសមុទ្រចិនខាងត្បូង អាស៊ាន និងចិន បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ឆ្នាំ២០០២ និងបានស្វាគមន៍ការបន្តការចរចារលើអត្ថបទរបស់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ដើម្បីអាចបញ្ចប់បានឆាប់រហ័ស៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម