Connect with us

ព័ត៌មានជាតិ

វត្តដំបូកខ្ពស់បន្តបិទ តាំងពីថ្ងៃ ទី២៤ខែកក្កដារង់ចាំ​គ្រូពេទ្យចុះយកសំណាកលើកទី២

បានផុស

នៅ

វត្តដំបូកខ្ពស់ដែលមានទីតាំង ស្ថិតក្នុងសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានបិទខ្ទប់បន្ទាប់ពីរកឃើញព្រះសង្ឃ៣អង្គ និងលោកតាអាចារ្យម្នាក់ឆ្លងជំងឺកូវីដ១៩។

លោកលុក ជ័យ ចៅសង្កាត់បឹងទំពន់២ បានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី៥ខែសីហានេះថា បើគិតពីថ្ងៃ​ទី​២៤​ខែ​កក្កដា រហូតមកដល់ថ្ងៃទី៥ ខែសីហានេះគឺក្រុមគ្រូពេទ្យមិនទាន់អនុញ្ញាតឲឱ្យបើកទ្វារវត្តចេញចូលនៅឡើយទេគឺនៅបន្តបិទខ្ទប់ដដែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហើយមកដល់ថ្ងៃនេះព្រះសង្ឃនិងតាជីដូនជីប្រមាណជាង៨៩អង្គនាក់ កំពុងរងចាំគ្រូពេទ្យមកយកសំណាកជាលើកទី២។

លោក លុក ជ័យ បានបន្ថែមថាកាលពីថ្ងៃទី២៤ខែកក្កដាកន្លងទៅគ្រូពេទ្យបង្អែកខណ្ឌមានជ័យបានសម្រេច​បិទខ្ទប់វត្តដំបូកខ្ពស់បន្ទាប់ពីរកឃើញព្រះសង្ឃចំនួន៣អង្គរមានជំងឺកូវីដ១៩រួមទាំងលោកតាអាចារ្យម្នាក់ផងដែរ។

មូលហេតុដែលបណ្តាលឱ្យមានជំងឺកូវីដ១៩ ឆ្លងដល់ព្រះសង្ឃ និងលោកតាអាចារ្យវត្តដំបូកខ្ពស់នេះគឺពាក់ពន្ធ័និងជនអានាថាម្នាក់ដែលបានស្លាប់នៅក្នុងបរិវេណវត្តហើយព្រះសង្ឃនិងលោកតាអាចារ្យបានទៅរៀបចំពិធីបុណ្យសពព្រោះតែពុំមានញាតិមិត្ត។

លុះដល់ពេលគ្រូពេទ្យមកពិនិត្យសំណាកសពទើបដឹងថាសពមានវិជ្ជមានកូវីដ១៩។ដូច្នេះហើយទើបឆ្លងដល់ព្រះសង្ឃ៣អង្គនិងលោកតាអាចារ្យម្នាក់ផងដែរ ដែលពិនិត្យសំណាកទៅមានវិជ្ជមានកូវីដ១៩និងបញ្ជូនទៅព្យាបាលភ្លាមៗ។ចំណែកវត្តដំបូកខ្ពស់ទាំងមូលត្រូវបានបិទខ្ទប់ចាប់តាំងពីថ្ងៃទី២៤ខែកក្កដាមកដល់ថ្ងៃនេះ​៕ ដោយៈ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម