Connect with us

ព័ត៌មានជាតិ

ក្រសួង​វប្បធម៌​នឹង​រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៥៤ ​ថ្ងៃ​បង្កើត​អាស៊ាន​»​តាមរយៈ​ប្រពន្ធ​អន​ឡាញ​ នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២១​ខាងមុខ

បានផុស

នៅ

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៃ​ប្រទេស​កម្ពុជា​ នឹង​រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៥៤​ ថ្ងៃ​បង្កើត​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​«​អាស៊ាន​»​តាមរយៈ​ប្រពន្ធ​អន​ឡាញ ​នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២១​ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ការ​ឱ្យដឹងពី​មន្ត្រី​ជំនាញ ដែលជា​អ្នករៀបចំ​កម្មវិធី​នេះ បានឱ្យដឹងថា លោកជំទាវ ភឿង ស​កុ​ណា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ប្រទេស​កម្ពុជា និង​ជា​ប្រធាន​រដ្ឋមន្ត្រី​វប្បធម៌​អាស៊ាន​ទទួលបន្ទុក​វប្បធម៌ និង​សិល្បៈ នឹង​ថ្លែង​សន្ទរកថា​ស្វាគមន៍ អបអរសាទរ​ខួប​លើក​ទី​៥៤​ថ្ងៃ​បង្កើត​អាស៊ាន​នេះ​។

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ចំពោះ​ព្រឹត្តិការណ៍​ខាងលើ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​តែងតែ​ប្រារព្ធ​ធ្វើជា​ញឹកញាប់​ទៅតាម​ពេលវេលា ដើម្បី​អបអរសាទរ​ខួប​នៃ​ថ្ងៃ​បង្កើត​អាស៊ាន​ប៉ុន្តែ​នៅពេល​មាន​វិបត្តិ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​មក​យើង​មានការ​អាក់ខាន​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ដោយផ្ទាល់ តែ​ទោះជា​យ៉ាងណាក្ដី យើង​នៅតែ​ព្យាយាម​រៀបចំ​តាមរយៈ​អន​ឡាញ​។

​ក្រោយ​មានការ​ផ្ទុះ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​យ៉ាង​គំហក​នៅ​ទូទាំង​ពិភពលោក ក៏ដូចជា​នៅក្នុង​តំបន់ ព្រឹត្តិការណ៍​ជាច្រើន​បាន​ប្តូរ​សណ្ឋាន​នៃ​ការរៀបចំ ពី​ការរៀបចំ​ដោយផ្ទាល់ មកជា​ការរៀបចំ​តាមរយៈ​ប្រព័ន្ធ​វីដេអូ ឬ​ប្រភេទ​ហាយ​ប្រី​ដដែល​មាន​អ្នក​អាច​ចូលរួម​ដោយផ្ទាល់​និង​ដោយ​ប្រយោល​តាម​ប្រព័ន្ធ​វីដេអូ ដែល​វា​ជា​បរិបទ​នៃ​ការរៀបចំ​តាម​បែបបទ​គន្លង​ប្រក្រតីភាព​ថ្មី​។​

​ជាក់ស្តែង​កាលពី ឆ្នាំ​២០២០ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ធ្លាប់​បានរៀបចំ​កិច្ចប្រជុំ​លើក​ទី​៩ ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ទទួល​បន្ទុក​វប្បធម៌​និង​សិល្បៈ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​តាម​ប្រព័ន្ធ​វីដេអូ ដែល​កម្ពុជា​ម្ចាស់ផ្ទះ និង​ជា​ប្រធាន​AMCA សម្រាប់​អាណត្តិ​ឆ្នាំ​២០២០-២០២២​។ ក្នុង​ន័យនេះ ស្ថិតក្នុង​អាណត្តិ​ជា​ប្រធាន​AMCA ឆ្នាំ​២០២១ ដើម្បី​អបអរ​ខួប​លើក​ទី​៥៤​នៃ​ការបង្កើត​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ បានគ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ខួប​អបអរសាទរ​នេះ នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២១ តាមរយៈ​ការថត​ជា​វីដេអូ​អបអរសាទរ រួច​ចាក់ផ្សាយ​តាម​ស្ថានីយ​ទូរទស្សន៍​ក្នុងស្រុក និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សង្គម​មួយចំនួន​។

​សូមបញ្ជាក់ថា អាស៊ាន​បង្កើត គឺ​នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ដែលមាន​ប្រទេស​ចំនួន​៥ ជា​ស្ថាបនិក រួមមាន​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហ​បុរី និង​ថៃ បាន​ព្រមព្រៀងគ្នា​ចុះហត្ថលេខា​រួមគ្នា​លើ​សេចក្តីប្រកាស​រួម​ក្នុង​ការបង្កើត​សមាគមន៍​មួយ​នេះ​ឡើង ហើយ​សព្វថ្ងៃនេះ​អាស៊ាន​បាន​ក្លាយជា​សមាគម​ដែល​កំពុង​ទទួល​បាន​ភា​ព​លេចធ្លោ និង​ជោគជ័យ​។ ប្រទេស​កម្ពុជា បាន​ក្លាយជា​ប្រទេស​សមាជិក​អាស៊ាន​ទី​១០ នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៩៩ បន្ទាប់ពី​ប្រទេស​ព្រុយ​ណេ​ដា​រ៉ូ​សេ​ឡឹម វៀតណាម ឡាវ និង​មី​យ៉ាន់​ម៉ា​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៨ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម