ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្ទឹងត្រែងរកឃើញកូវីដ១៩ បំប្លែងថ្មី(Delta)ចំនួន ២នាក់
ស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែងសូមយកឱកាសនេះ ដើម្បីជំរាបជូនដំណឹងដល់សាធារណជន ពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងមេត្តាជ្រាបថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញបានទទួលលទ្ធផលពីការវិភាគរកប្រភេទមេរោគបំប្លែងថ្មី(Delta)ពីវិទ្យាស្ថានប៉ាស្ទ័រដោយបានរកឃើញលើអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួនពីរនាក់។ ១-ឈ្មោះ ផល សុភាព ភេទប្រុសអាយុ៤៧ឆ្នាំ ជនជាតិខ្មែរ។
២-ឈ្មោះ ភាព ធារ៉ាភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ។ អ្នកជំងឺទាំងពីរនាក់ដែលបានរកឃើញនេះគឺជាអ្នកជំងឺដែលបានដាក់ឲ្យសម្រាកព្យាបាលនៅអគារព្យាបាលអ្នកជំងឺកូវីដ១៩(មណ្ឌលចត្តាឡីស័កកម្រិត២)។
ជុំវិញករណីនេះក្រុមការងារជំនាញថ្នាក់ខេត្តកំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ដើម្បីធ្វើសំណាកវត្ថុវិភាគទៅវិទ្យាស្ថានប៉ាស្ទ័រ វិភាគរកប្រភេទមេរោគកូវីដ១៩បំប្លែងថ្មី ទៅតាមបច្ចេកទេសសុខាភិបាលបន្តទៀត៕
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី



