ព័ត៌មានជាតិ
អាជ្ញាធរ និងមន្រ្តីជំនាញ បាញ់ថ្នាំសម្លាប់មេរោគ នៅផ្សារស្រែអំបិល ទប់ស្កាត់ការរាលដាលជំងឺកូវីដ
(កោះកុង)៖ អាជ្ញាធរ និងមន្រ្តីជំនាញស្រុកស្រែអំបិល បានបើកយុទ្ធនាការបាញ់ថ្នាំ សម្លាប់មេរោគនៅក្នុង និងក្រៅផ្សារស្រែអំបិល ដើម្បីរៀបចំសណ្តាប់ធ្នាប់ អនាម័យបរិស្ថានឲ្យបានល្អប្រសើរ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន។
លោក ជា ចាន់កញ្ញា អភិបាលស្រុកស្រែអំបិល បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃព្រឹកទី៦ ខែសីហាថា យុទ្ធនាការនេះ ធ្វើឡើងក្នុងរយៈពេល៣ថ្ងៃ ទៅ១សប្តាហ៍ ចំពោះការបាញ់ថ្នាំ សម្លាប់មេរោគ តាមតូបលក់ដូរ របស់អាជីវករ និងក្នុងក្រៅបរិវេណ ផ្សារស្រែអំបិល គ្រាពលរដ្ឋអាជីវករ ប្រកបអាជីវកម្មជាធម្មតា កាលពីរសៀលថ្ងៃទី៥ ខែសីហា។

លោកអភិបាលស្រុកស្រែអំបិល បានឲ្យដឹងបន្តថា មូលហេតុ ដែលមានវិធានការបែបនេះ ក៏ព្រោះតែក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាជីវករពីការមិនឆ្លងជំងឺកូវីដ-១៩។ ក្រៅពីការបាញ់ថ្នាំសម្លាប់មេរោគ អាជ្ញាធរ មន្រ្តីជំនាញ និងប្រធានផ្សារ រឹតបន្តឹងការចេញ-ចូលផ្សារទិញលក់ទំនិញ គឺដោយតម្រូវឲ្យមាន ការធ្វើតេស្តរហ័សរកកូវីដ វាស់កម្ពៅ ពាក់ម៉ាស់ លាងដៃនឹងអាល់កុល ព្រមទាំងរក្សាគម្លាតសុវត្ថិភាពជាដើម។
យុទ្ធនាការទប់ស្កាត់ និងបង្ការជំងឺកូវីដ នៅតំបន់ផ្សារស្រែអំបិលនេះ ត្រូវបានលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង កោតសរសើរពីកិច្ចប្រឹងប្រែង របស់អាជ្ញាធរសមត្ថកិច្ច ក៏ដូចជាមន្រ្តីសុខាភិបាលស្រុក។
លោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាល បានបន្ថែមដែរថា កន្លងទៅផ្សារស្រែអំបិល មិនធ្លាប់ចេញសេចក្តីសម្រេចឲ្យបិទផ្អាកអាជីវកម្ម ដោយមិនចាត់ចូលជាតំបន់ក្រហមនោះទេ ប្រសិនបើតែតូបអាជីវករណា ដែលរកឃើញវិជ្ជមាន គ្រាការយកសំណាក ទៅធ្វើតេស្តរហ័ស និងរកឃើញអ្នកវិជ្ជមានតិចតួចក៏ដោយ។
បច្ចុប្បន្នស្ថានភាពជំងឺកូវីដ១៩ នៅស្រុកស្រែអំបិល ហាក់បីដូចជាស្ងប់ស្ងត់បន្តិចហើយ ក្រោមកិច្ចប្រឹងប្រែងមានវិធានការទប់ស្កាត់ និងដោះស្រាយ ពីអាជ្ញាធរសមត្ថកិច្ច ពាក់ព័ទ្ធទាំងអស់ មិនថាតែថ្នាក់ស្រុក ឬខេត្តនោះទេ។ តំបន់សំខាន់ៗ ចេញចូល ក្នុងភូមិសាស្រ្តស្រុកស្រែំបិល ត្រូវបានរឹតបន្តឹង ទៅតាមការណែនាំ របស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ជាពិសេសការសម្រេច របស់ប្រមុខរាជរដ្ឋាភិបាលបិទខ្ទប់ខេត្ត និងដាក់បម្រាមគោចរពេលយប់ ដើម្បីទប់ស្កាត់អត្រាចម្លងជំងឺកូវីដ-១៩ ខណៈប្រភេទជំងឺកូវីដDelta គម្រាមកំហែង៕ (ដោយ)៖ សិរីវឌ្ឍនៈ



-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច២៤ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


