Connect with us

ព័ត៌មានជាតិ

អ្នកប្រើប្រាស់បណ្តាញសង្គមផ្ទុះការកោតសរសើរគ្រូម្នាក់ខំ Live បង្រៀនសិស្ស ខណៈខ្លួនកំពុងព្យាបាលជំងឺកូវីដ

បានផុស

នៅ

ភ្នំពេញ៖ មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនកំពុងផ្ទុះការចាប់អារម្មណ៍ចំពោះសកម្មភាពរបស់គ្រូបង្រៀនម្នាក់ដែលកើតកូវីដ-១៩ នៅតែខិតខំឆ្លៀត Live បង្រៀនសិស្សតាមប្រព័ន្ធឡាញ ពីកន្លែងព្យាបាល ដោយមិនខ្លាចហត់ហឿយ។ សកម្មភាពរបស់គ្រូបង្រៀនរូបនេះកំពុងទទួលបានការកោតសរសើរខ្លាំងពីមជ្ឈដ្ឋានមហាជន និងអ្នកប្រើប្រាស់ហ្វេសប៊ុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពឱ្យដឹងថា លោកគ្រូឈ្មោះ ហៀក​ វណ្ណ:​ ជាមន្ត្រីចូលនិវត្តន៍ និងជាអតីតគ្រូនៅវិទ្យាល័យ ប៉ោយប៉ែត ក្រុង ​គាត់​បង្រៀន​កម្រិតអនុវិទ្យាល័យ។ 
គេសង្កេតឃើញថា លោកគ្រូ​​ ហៀក វណ្ណ:​ បើទោះបីពេលនេះកំពុងព្យាបាលជំងឺកូវីដ-១៩យ៉ាងណាក្តី តែលោកនៅតែឆ្លៀតបង្រៀន និងផ្តល់ចំណេះគណិតវិទ្យាដល់សិស្ស ព្រោះខ្លាចសិស្សមិនចេះ។

ប្រភពបញ្ជាក់ថា លោកគ្រូ ហៀក វណ្ណៈ ហៅលោកគ្រូតា​ គឺជាគ្រូគណិតវិទ្យាដ៏ស្លូត និងមានសីលធម៌ខ្ពស់ គាត់តែងតែបង្រៀនគ្រូៗ​ និងសិស្ស​ជំនាន់ក្រោយនូវបទពិសោធន៍ល្អៗទាក់ទងការបង្រៀន និងបំណិនជីវិតជាច្រើន។

លើសពីនេះគាត់បានបណ្តុះបណ្តាលធនធានមនុស្សជាច្រើនក្នុងក្រុង ប៉ោយប៉ែត រីឯអតីតសិស្សរបស់គាត់បានចាំនូវពាក្យស្លោក និងទ្រឹស្តីគាត់ជាច្រើន។​ ជាក់ស្តែងបេីទោះជាកំពុងទទួលការព្យាបាលកូវីដ-១៩ ក៏​លោកគ្រូ​នៅតែខំបង្រៀន​គណិតវិទ្យាតាមអនឡាញដដែល។

​ជាមួយគ្នានេះ មានមហាជនជាច្រើនបានជូនពរសូមលោកគ្រូឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩ និងមានសុខភាពល្អ អាចបំពេញកិច្ចការដូចដើមវិញ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម