ព័ត៌មានជាតិ
ពលរដ្ឋអនុវត្តចត្តាឡីស័កចំនួន ៣១គ្រួសារនៅស្រុកកោះកុង ទទួលបានការឧបត្ថម្ភពីឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ
ក្រុមការងារមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមុន្នី បាននាំយកអំណោយជាថវិកា និងស្បៀងអាហារគ្រឿងឧបភោគ បរិភោគ សម្រាប់ផ្គត់ផ្គង់តាមតម្រូវប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៣១គ្រួសារកំពុងធ្វើចត្តាឡីស័កនៅស្រុកកោះកុង ខេត្តកោះកុង។
តំណាងឯកឧត្តម ហ៊ុន ម៉ាណែត គឺឯកឧត្តម តាំង សាមឿន ប្រធានគណប្រតិភូ ឱ្យដឹងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះថា ការផ្តល់ជូនអំណោយដ៏ថ្លៃថ្លា គឺផ្តួចផ្តើមឡើងពីសំណាក់ លោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្តកោះកុង និងជាអនុប្រធានគណ:កម្មការប្រឆាំងកូវីដ-១៩ប្រចាំខេត្តកោះកុង ព្រោះតែមើលឃើញទុក្ខលំបាក ព្រមទាំងជីវភាពខ្វះខាតរបស់ពលរដ្ឋមូលដ្ឋានក្នុងបរិបទរីករាលដាលជំងឺកូវីដក្នុងសហគមន៍។

ឯកឧត្តម តាំង សាមឿន គូសបញ្ជាក់ទៀតថា ក្រុមការងារមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមុន្នី បាននឹងកំពុងគិតគូរជាខ្លាំងលើកិច្ចការជួយឧបត្តម្ភដល់បងប្អូនប្រជាពលរដ្ឋដែលសម្រាកព្យាបាលជំងឹកូវីដ ក៏ដូចជាអនុវត្តការធ្វើចត្តាឡឺស័កនៅតាមខ្នងផ្ទ ឬមណ្ឌលព្យាបាលនានាទាំងនៅខេត្តកោះកុង និងបណ្តារាជធានីខេត្តដ៏ទៃទៀតផងដែរ។
តំណាងក្រុមការងារមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ក៏ពាំនាំមតិផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកប្រធានមូលនិធិ ក៍ដូចជាឯកឧត្តម ហ៊ុន ម៉ាណែត សូមចូលរួមលើកទឹកចិត្ត និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំស្រុកកោះកុង នូវស្មារតីទទួលខុសត្រូវខ្ពស់ និងតួនាទីភារកិច្ចចំពោះមុខ ដើម្បីបម្រើប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល លើដំណើរការប្រយុទ្ធប្រឆាំងរីករាលដាលនៃជំងឺកូវីដ-១៩។

បន្ទាប់ពីទទួលនូវអំណោយរបស់ក្រុមការងារមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩រួច គឺលោក ជា សូវី អភិបាលស្រុកកោះកុង បានសម្តែងនូវអំណរគុណយ៉ាងជ្រោលជ្រៅចំពោះទឹកចិត្តសប្បុរស ធម៌របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងសប្បុរសជន ជាពិសេស លោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិដោយផ្ទាល់ ដែលយកចិត្តទុកដាក់ខ្ពស់ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការប្រឆាំងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសការមើលឃើញពីទុកលំបាក និងបញ្ហាប្រឈម នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលរដ្ឋបាលស្រុកកំពុងជួបប្រទះ ជាក់ស្តែកពេលនេះមានបងប្អូនប្រជាពលរដ្ឋកំពុងសម្រាកព្យាបាល និងធ្វើចាក្តាឡីស័ក ពីជំងឺកូវីដ-១៩ ៣១ គ្រួសារ ដែលធ្វើអោយរដ្ឋបាលស្រុកកំពុងខ្វះខាតសម្ភារៈ និងគ្រឿងឧបភោគ បរិភោគ សម្រាប់ផ្គត់ផ្គង់ជាប្រចាំថ្ងៃ។

គួរជម្រាបថា ស្រុកកោះកុង ក៏ទទួលរងគ្រោះដោយសារតែការរីករាលត្បាតជំងឺកូវីដខ្លាំងណាស់ ត្បិតមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋមួយភាគធំស្ថិតនៅដែនកោះក៏ពិតមែន តែទោះយ៉ាងណាអាជ្ញាធរខេត្តស្រុក និងអ្នកពាក់ព័ន្ធផ្តោតការទប់ស្កាត់ និងដោះស្រាយជាបន្តបន្ទាប់តាមរយៈធ្វើតេស្តស្វែងរកជំងឺកូវីដទៅមនុស្សដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោល។
ទន្ទឹមនោះ អាជ្ញាធរសមត្ថកិច្ចមន្រ្តីជំនាញ បានតម្រូវឱ្យមនុស្សចំណូលក្រៅមកមូលដ្ឋានធ្វើចត្តាឡីស័កតាមការកំណត់របស់វិធានការសុខាភិបាល បូករួមសម្របសម្រួលចាក់វ៉ាក់សាំងជូនពួកគាត់បានគ្រប់ៗគ្នាទៀតផង៕ អត្ថបទៈ សិរីវឌ្ឍនៈ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


