ព័ត៌មានជាតិ
ការប្រើប្រាស់គ្រឿងយន្តកសិកម្មនៅកម្ពុជាមានការកើនឡើងតែប្រឈមបញ្ហាមួយចំនួន
បច្ចុប្បន្ននេះការប្រើប្រាស់គ្រឿងយន្តកសិកម្មបានកើនឡើងជិត១០ម៉ឺនគ្រឿងនៅទូទាំងប្រទេស។ប៉ុន្តែមានបញ្ហាប្រឈមមួយចំនួនដោយសារកសិករមួយចំនួនប្រើប្រាស់មិនបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស ធ្វើឱ្យគ្រឿងយន្តងាយរងការខូចខាតមុនអាយុកាលកំណត់ ខាតបង់ ថវិកានិងពេលវេលា សម្រាប់ធ្វើការជួសជុល ការផលិតនិងបង្កើនការចំណាយ ដែលជះឥទ្ធិពលជាអវិជ្ជមានដល់ដើមទុនផលិតជារួម។

លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថាក្នុងទិសដៅជំរុញផលិតភាពអនុវិស័យដំណាំឱ្យកាន់តែរីកចម្រើនទាំងបរិមាណ និងគុណភាព ការបញ្ចូលយន្តូបនីយកម្មទៅក្នុងផលិតកម្មកសិកម្ម គឺភារកិច្ចអាទិភាពមួយដែលក្រសួងកសិកម្ម ក្នុងការជំរុញធ្វើទំនើបកម្មកសិកម្មកម្ពុជា ដែលបាននិងកំពុងគិតគូ យកចិត្តទុកដាក់ ធ្វើយ៉ាងណាលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច ចំណេញពេល កាត់បន្ថយពលកម្ម ជំរុញល្បឿនផលិតកម្មកសិកម្ម តាមរយ:ការប្រើប្រាស់គ្រឿងយន្តកសិកម្មសម្រាប់ភ្ជួររាស់ ដាំដុះ ស្ទូង ព្រោះ កម្ចាត់ស្មៅ ដឹកជញ្ជូន ច្រូត កាត់ បោកបែន សម្ងួត កិនស្រូវ និងកែច្នៃកសិផល។

លោករដ្ឋមន្ត្រីបានបន្តថាបច្ចុប្បន្ន ក្រសួងបានសង្កេត ឃើញថាទាំងកសិករខ្នាតតូច មធ្យម និងក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្មភាគច្រើនបាន យល់ច្បាស់អំពីសារៈសំខាន់ និងប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍ និងគ្រឿងយន្តកសិកម្ម លើផ្ទៃដីដែលមានវិសាលភាពល្វឹងល្វើយរបស់ពួកគាត់ ស្របពេលកង្វះកម្លាំងពលកម្មក្នុងវិស័យកសិកម្មផងនោះ ធ្វើឱ្យនិន្នាការនៃការប្រើប្រាស់ឧបករណ៍ និងគ្រឿងយន្តកសិកម្មមានការរីក ចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក រដ្ឋមន្ត្រីបានលើកឡើងពីរបាយការណ៍ឆ្នាំ២០២០មកបញ្ជាក់ថាតាមស្ថិតិការងារភ្ជួររាស់ដីដាំដុះដំណាំស្រូវទូទាំងប្រទេសសម្រេចបានចំនួន ៣ ៧៧៨ ៣៤០ហត ក្នុងនោះផ្ទៃដីភ្ជួររាស់ដោយគ្រឿងយន្តកសិកម្មមានចំនួន ៣ ៧៤៦ ៦៨៩ហត ស្មើ៩៩,១៦% នៃផ្ទៃដីភ្ជួររាស់សរុប។
ដោយឡែកផ្អែកតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត បានឱ្យដឹងថាស្ថិតិឧបករណ៍ និងគ្រឿងយន្តកសិកម្មទូទាំងប្រទេសមានប្រមាសណជិត១០ម៉ឺនគ្រឿក្នុងនោះ ត្រាក់ទ័រ ៣២ ០៩៤គ្រឿង គោយន្ត ៤៩៨ ១១៩គ្រឿង ម៉ាស៊ីនច្រូតស្រូវ ៦ ៧៩២គ្រឿង ម៉ាស៊ីនបូមទឹក ៤០២ ៧៩៦គ្រឿង ម៉ាស៊ីនបោកស្រូវ ១២ ៥២៥ គ្រឿង និងម៉ាស៊ីនកិនស្រូវ ៤២ ៩៥៤គ្រឿង។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី បានបន្តទៀតថាជាមួយនឹងកំណើននៃការប្រើប្រាស់នេះ ជាលក្ខណបច្ចេកទេសសង្កេតឃើញមានបញ្ហាមួយចំនួនបាននិងកំពុងកើតឡើងក្នុងមជ្ឈដ្ឋានកសិករដែលកំពុងប្រើប្រាស់គ្រឿងយន្តទាំងនោះដូចជា៖ ការប្រើប្រាស់មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ការមើលថែរក្សា ជួសជុល ការយល់ដឹងអំពីមុខងាររបស់គ្រឿងយន្ត។
កត្តាទាំងអស់នេះគឺជាដើមចមដ៏សំខាន់ធ្វើឱ្យគ្រឿងយន្តងាយរងការខូចខាតមុនអាយុកាលកំណត់ ខាតបង់ថវិកាសម្រាប់ធ្វើការជួសជុល ខាតបង់ពេលវេលាក្នុងការជួសជុល ខាតបង់ពេល វេលាក្នុងផលិតកម្ម និងបង្កើនការចំណាយ ដែលជះឥទ្ធិពលជាអវិជ្ជមានដល់ដើមទុនផលិតជារួម។
ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ និងក្នុងគោលបំណងដើម្បីជួយកាត់បន្ថយការចំណាយមិនសមស្របរបស់ប្រជាកសិករ និងដើម្បីឱ្យការប្រើប្រាស់គ្រឿងយន្តកសិកម្មមាន ប្រសិទ្ធភាពខ្ពស់ ស្របតាមបទដ្ឋានបច្ចេកទេសលោករដ្ឋមន្ត្រីបានបន្ថែមថា នាយកដ្ឋានវិស្វកម្មកសិកម្ម ដោយទទួលបានកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ និងការថែទាំឧបករណ៍ និងគ្រឿងយន្តកសិកម្ម “ជូនដល់មន្ត្រីបច្ចេកទេស កសិករ និងអ្នកប្រើប្រាស់គ្រឿងយន្តកសិកម្មនៅតាមបណ្តាខេត្ត ក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹងអំពីមូលដ្ឋានគ្រឹះនៃគ្រឿងយន្តកសិកម្ម ការថែរក្សា ការប្រើប្រាស់ ការជួសជុលបឋម៕ ដោយ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


