ខេត្តកំពង់ស្ពឺ អត្រាអ្នក​ឆ្លងកូវីដ​ថយ​ចុះមកនៅត្រឹម​ជាង ១០​នាក់ ក្នុង១ថ្ងៃ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ខេត្តកំពង់ស្ពឺ អត្រាអ្នក​ឆ្លងកូវីដ​ថយ​ចុះមកនៅត្រឹម​ជាង ១០​នាក់ ក្នុង១ថ្ងៃ

បានផុស

នៅ

ភ្នំពេញ៖ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹកថ្ងៃទី៨សីហានេះថា បច្ចុប្បន្ននេះអត្រាឆ្លងជំងឺកូវីដ១៩នៅខេត្តកំពង់ស្ពឺបានធ្លាក់ចុះពីជាង១០០នាក់មកនៅត្រឹម១០នាក់ប៉ុណ្ណោះក្នុង១ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេជ្ជបណ្ឌិត អោ វ៉ាន់ថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ពីមុនអត្រាឆ្លងនៅក្នុងខេត្តក្នុង១ថ្ងៃមិនក្រោមពី៨០ទៅជាង១០០នាក់ទេក្នុង១ថ្ងៃដោយសារបងប្អូនកម្មករកម្មការិនីឆ្លងជំងឺកូវីដ១៩ ហើយ​បានទៅចម្លងបន្តដល់ក្រុមគ្រួសារសាច់ញាតិនិងក្នុងសហគមន៍។ ប៉ុន្តែពេលនេះអត្រាឆ្លងកូវីដ១៩ក្នុងខេត្តបានធ្លាក់ចុះដោយក្នុង១ថ្ងៃពី១០ទៅ១៥នាក់ប៉ុណ្ណោះ ដោយសារការយល់ដឹងរបស់ប្រជាពលរដ្ឋពីវិធានការការពារខ្លួនពីជំងឺកូវីដ១៩ដូចជាពាក់ម៉ាស់ និងអនាម័យដៃ មាន​អាកុលឬជែល​ជាប់​ជានិច្ច​ពេល​ទៅ​ណា​មក​ណា ព្រោះ​តែ​ភ័យខ្លាចឆ្លង​ជំងឺដ៏កាចសាហាវនេះ។

លើសពីនេះទៀត ដោយសារការចាក់វ៉ាក់សាំងបានគ្របដណ្តប់បានច្រើនបានធ្វើឱ្យសភាពការឆ្លងបានកាត់បន្ថយបើឆ្លងក៏មានភាពស្រាលដែរ។

របាយការណ៍របស់​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបជាង៤ពាន់នាក់ក្នុងនោះជាសះស្បើយជិត៤ពាន់នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាង២០០នាក់ និងស្លាប់ចំនួន៩៨នាក់។

បើ​តាម​លោក វេជ្ជបណ្ឌិត អោ វ៉ាន់ថេន ករណីស្លាប់ដោយសារជំងឺកូវីដ១៩នៅខេត្តគឺមួយចំនួនបានស្លាប់នៅតាមផ្ទះពេលគ្រូពេទ្យចុះទៅយកសំណាក និងខ្លះទៀតបានស្លាប់ពេលបញ្ជួនមកដល់មន្ទីរពេទ្យដោយសារសភាពអ្នកជំងឺមានភាពធ្ងន់ធ្ងរគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន និងមានតិចតួចណាស់ប៉ុណ្ណោះដែលស្លាប់នៅមន្ទីរពេទ្យ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

សិស្សនិទ្ទេស A ចំនួន២៦នាក់ នៅខេត្តស្វាយរៀង​ទទួលបានម៉ូតូពី​លោកជំទាវ ម៉ែន សំអន

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

វ៉ាក់​សាំង​ដូស​ទី​៤ជួយ​មនុស្ស​អាយុ​៦០​ឆ្នាំ​ឡើង​ធន់​នឹង​ឈឺ​ធ្ងន់ខ្លាំង

ព័ត៌មានជាតិ១ ម៉ោង មុន

ផលិតផល​ប្រចាំ​ខេត្ត​ ៤ បាន​ចុះ​បញ្ជី​ទំនិញ​សម្គាល់​ភូមិសាស្រ្ត​កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញ​ប្រគល់​ផ្ទះ​ទេវតា ១ខ្នង​ដល់ពលរដ្ឋក្រីក្រ និង​សួរសុខ​ទុក្ខ​ដល់​សិស្ស​​ពិការ គ ថ្លង់ និង​​ប្រគេនទេយ្យវត្ថុដល់វត្ត​ចំនួន​​៦ ក្នុង​ខេត្ត​កំពង់​ចាម

ព័ត៌មានជាតិ១៤ ម៉ោង មុន

​ខ្លីប​វីដេអូ​មួយ​បង្ហាញ​ពីការ​រៀប​ចំពិធី​បុណ្យ​សព​នៅ​តំបន់អង្គរ​ ២ ដំ​ណាក់កាល​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services