ព័ត៌មានជាតិ
សភាវ័យក្មេងកម្ពុជាតែងតាំងក្រុមការងារចូលរួមសកម្មភាពជាមួយសភាវ័យក្មេងនៃបណ្តាប្រទេសជាមិត្ត
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ក្នុងនាមប្រធានក្រុមសមាជិកសភាវ័យក្មេងកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី១នៃក្រុមសមាជិកសភា វ័យក្មេងកម្ពុជា សម្រេចតែងតាំងក្រុមការងារសមាជិករដ្ឋសភាវ័យក្មេងចូលរួមសកម្មភាពនានាជាមួយសមាជិកសភាវ័យក្មេងនៃបណ្តាប្រទេសជាមិត្ត។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា ក្រុមជំនួយការសរុបប្រមាណ ៣០ នាក់ តាមប្រព័ន្ធវីដេអូ។
នៅក្នុងកិច្ចប្រជុំបានពិភាក្សាលើការងារចំពោះមុខសម្រាប់ក្រុមសមាជិកសភាវ័យក្មេង ក្រោយពីបានទទួលភារកិច្ចដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំរដ្ឋសភា ដែលផ្តោតសំខាន់លើ ការងារទំនាក់ទំនងអន្តរជាតិក្នុងក្របខ័ណ្ឌពហុភាគីរួមមានវេទិកាសភាអន្តរជាតិនានាក៏ដូចជាក្របខ័ណ្ឌទ្វេភាគី។

សូមបញ្ជាក់ផងដែរថា សេចក្តីសម្រេចលេខ ០៥២ រ.ស. ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចតែងតាំងក្រុមការងារសមាជិករដ្ឋសភាវ័យក្មេងកម្ពុជា ដែលមាន អាយុត្រឹម៥០ឆ្នាំចុះ ដើម្បីដឹកនាំការងារចូលរួមសកម្មភាពនានាជាមួយសមាជិកសភាវ័យក្មេងនៃបណ្តាប្រទេសជាមិត្តក្នុងនីតិកាលទី០៦ នៃរដ្ឋសភាដែលមានសមាសភាពចំនួន១៩រូប។ ក្នុងនោះលោកប្រធាន អនុប្រធាន លេខាធិការ និង សមាជិកគណៈកម្មការទី៧ ចំនួន ៤រូបត្រូវបានតែងតាំងជាប្រធាន និងសមាជិកនៃក្រុមសមាជិកសភាវ័យក្មេងកម្ពុជា៕
អត្ថបទ៖ ណារី

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


