ព័ត៌មានជាតិ
ខេត្តព្រៃវែងបន្តរកឃើញអ្នកឆ្លងកូវីដ ថ្មី៥៥នាក់ និងស្លាប់២នាក់បន្ថែម
រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានបន្តរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន៥៥នាក់បន្ថែម និងជាសះស្បើយ៦៥នាក់ ហើយក៏មានអ្នកស្លាប់២នាក់ផងដែរ។
ករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ទាំង៥៥នាក់នេះ គឺបានរកឃើញក្នុងមូលដ្ឋានក្រុង/ស្រុកចំនួន១០ មានដូចជា៖ ១- ក្រុងព្រៃវែង ចំនួន៤នាក់។ ២- ស្រុកព្រះសេ្ដច ចំនួន ១៧នាក់។ ៣-ស្រុកស្វាយអន្ទរ ចំនួន ៩នាក់។ ៤- ស្រុកពាមរក៍ ចំនួន៧នាក់។ ៥- ស្រុកកំពង់ត្របែក ចំនួន៥នាក់។ ៦- ស្រុកពារាំង ចំនួន៤នាក់។ ៧- ស្រុកបាភ្នំ ចំនួន៣នាក់។ ៨- ស្រុកពាមជរ ចំនួន ៣នាក់។ ៩- ស្រុកកញ្ជ្រៀច ចំនួន២នាក់។ ១០-ស្រុកមេសាង ចំនួន ១នាក់។
អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៥៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏សូមអំពាវនាវ ដល់អ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍ទៅអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នេះ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៥,១០១នាក់ ព្យាបាលជាសះស្បើយចំនួន៣,៩៧២នាក់ កំពុងសម្រាកព្យាបាលចំនួន១,០៣៩នាក់ និងស្លាប់ឡើងដល់៩០នាក់៕
អត្ថបទ ៖ សុខុម



-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


