ព័ត៌មានជាតិ
រំលឹកឆ្នាំ ២០១៦ ជោគជ័យប្រើរូបមន្តកំណត់តម្លៃប្រេងសាំង ការពារលក់បំប៉ោងតម្លៃតាមមាត់
ទីបំផុតនៅថ្ងៃ ០៩ មីនា ឆ្នាំ២០១៦ រដ្ឋាភិបាលបានចេញសេចក្តីប្រកាសសម្រេចការប្រើប្រាស់រូបមន្តរួមលើការកំណត់តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ដើម្បីឲ្យសមស្របតាមតម្លៃទីផ្សារអន្តរជាតិ។
មុនពេលឈានប្រើប្រាស់រូបមន្តកំណត់តម្លៃប្រេងសាំងដែលមានការព្រមព្រៀងពីភាគីពាក់ព័ន្ធជាតំណាងក្រុមហ៊ុនប្រេងឥន្ធនៈនានា តម្លៃប្រេងសាំងនៅកម្ពុជាហក់ឡើងខ្ពស់បើធៀបប្រទេសជិតខាង ឬអាចនិយាយបានថាឡើងលឿនចុះយឺត បើទោះបីជាតម្លៃប្រេងសាំងនៅលើពិភពលោកធ្លាក់ចុះថ្លៃខ្លាំងក៏ដោយ។

លោក ស៊ុន ចាន់ថុល ដែលកាលនោះជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងថា កម្ពុជាមិនទាន់មានរូបមន្តច្បាស់លាស់លើការកំណត់តម្លៃលក់ប្រេងសាំង ខណៈបណ្តាប្រទេសក្នុងតំបន់អាស៊ានតួយ៉ាងប្រទេសថៃបានប្រើប្រាស់រូបមន្តកំណត់តម្លៃប្រេងមួយច្បាស់លាស់ ចេញតម្លៃប្រេងជារៀងរាល់ថ្ងៃ ហើយនៅក្នុងប្រទេសវៀតណាមវិញ គឺអន្តរក្រសួងកំណត់តម្លៃប្រេងរៀងរាល់ ១៥ថ្ងៃម្តង។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកស៊ុន ចាន់ថុល លើកឡើងថា ការកំណត់រូបមន្តមានសារសំខាន់លើការគ្រប់គ្រងតម្លៃលក់ប្រេងសាំងតាមតម្លៃទីផ្សារអន្តរជាតិ មិនអាចឲ្យក្រុមហ៊ុនចេះតែស្រែកតាមតែមាត់តម្លៃសាំងថ្លៃ លក់មិនចំណេញតាមតែចិត្តនោះទេ។
ក្នុងរូបមន្តកំណត់តម្លៃប្រេងបានបញ្ជាក់ថា ដើម្បីរកតម្លៃលក់រាយប្រេងឥន្ធនៈក្នុងមួយលីត្រ គឺត្រូវយកមធ្យមភាគនៃផលិតផលប្រេងឥន្ធនៈលក់ដុំនៅប្រទេសសិង្ហបុរី ដែលចេញផ្សាយដោយក្រុមហ៊ុន Platts (MOPS) បូកជាមួយតម្លៃពន្ធ អាករផ្សេងៗ និង Premium (ចំណាយទូទៅ ប្រាក់ចំណេញ និងពន្ធលើប្រាក់ចំណេញ)។
គួរបញ្ជាក់ថា មកដល់ពេលនេះកម្ពុជាបានអនុវត្តការកំណត់តម្លៃលក់រាយប្រេងឥន្ធនៈដោយអន្តរក្រសួងដែលមានក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល នឹងចេញសេចក្តីប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយឥន្ធនៈនានា ដោយបានប្រើប្រាស់រូបមន្តកំណត់តម្លៃថ្លៃលក់រាយ តាមតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ។ រូបមន្តនេះ អនុវត្តសម្រាប់ការលក់រាយប្រេងឥន្ធនៈមានប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ប៉ុន្តែមិនអនុវត្តសម្រាប់ប្រេងសាំងស៊ុបពែរឡើយ។
បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈធំៗចំនួន ៨ ដែលកំពុងធ្វើប្រតិបត្តិការ រួមមាន ក្រុមហ៊ុនសូគីម៉ិច (Sokimex) តេលា (Tela) ភី.ធី.ធី (PTT) កាល់តិច (Caltex) តូតាល់ (Total) សាវីម៉ិច (Savimex) ប្រាយធ៍ វិកធឺរី មេគង្គ (Bright Victory Mekong) និង អិល.អេច្ឆ.អ (LHR)៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


