ព័ត៌មានជាតិ
ពលរដ្ឋជាប់តាមព្រំដែនថៃ ត្រូវបានជួយ និងត្រៀមដឹកដាក់តាមខេត្ត
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដឹកនាំមន្ត្រីក្រោមឱវាទចុះធ្វើអត្តរាគមន៍និងធ្វើការសម្របសម្រួល និងត្រៀមដឹកពលករខ្មែរដែលកំពុងកកកុញនៅតាមព្រំដែន ដឹកតាមរថយន្តដាក់តាមខេត្ត ចាក់វ៉ាក់សាំង និងចត្តាឡីស័កផងដែរ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា ពលករខ្មែរមកពីប្រទេសថៃក្នុងមួយថ្ងៃៗជាច្រើនរយនាក់កំពុងសម្រាកនៅតាមបន្ទាត់ព្រំដែនក្នុងទឹកដីថៃ ក្នុងដំណាក់កាលនៃការបិទខ្ទប់ខេត្តជាប់ព្រំដែន តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងន័យទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មី Delta ដែលកំពុងផ្ទុះខ្លាំងនៅប្រទេសថៃ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានធ្វើការអំពាវនាវ និងការយោគយល់ពីប្រជាពលរដ្ឋដែលជាពលករខ្មែរកំពុងស្នាក់នៅបណ្តោះអាសន្នជិតបន្ទាត់ព្រំដែន មេត្តាយោគយល់ដល់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាកងកម្លាំងទាំងអស់ដែលកំពុងអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺដែរតា Delta ចូលក្នុងប្រទេស ក៏ដូចជាក្នុងសហគមន៍។

លោកបានបញ្ជាក់ជូនប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលក៏ដូចជាកងកម្លាំង និងអាជ្ញាធរមូលដ្ឋាន បានរួមគ្នាមិនទុកឱ្យពួកគាត់នៅឯកោនោះឡើយ ទន្ទឹមនោះអាជ្ញាធរក៏បានរៀបចំអំណោយជាស្បៀងអាហារ ជម្រក សម្រាប់ឱ្យបងប្អូនស្នាក់នៅបណ្តោះអាសន្ននៅតាមបណ្តាខេត្តផ្សេងៗផងដែរ។
ក្នុងករណីមានបញ្ហាសុខភាព ឬបញ្ហាផ្សេងៗ លោកបានផ្ដាំផ្ញើដល់ពលរដ្ឋទាំងនោះត្រូវរាយការណ៍ជូនទៅកងកម្លាំងដែលនៅជិតបំផុត ឱ្យកងកម្លាំងរាយការណ៍ជូនទៅអាជ្ញាធរមូលដ្ឋានក្រុមការងារដើម្បីជួយដោះស្រាយបានទាន់ពេលវេលា៕
អត្ថបទ៖ វ៉ាន់ ណាង


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


