ព័ត៌មានជាតិ
បុគ្គលតេស្តរហ័សឃើញវិជ្ជមានមិនរាយការណ៍ ត្រូវប្រឈមការពិន័យ ឬជាប់ពន្ធនាគារ
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានធ្វើការព្រមានថា បុគ្គលណាដែលបានប្រើប្រាស់តេស្ករហ័សរកអង់ទីហ្សែនកូវីដ-១៩ ទទួលបានលទ្ធផលតេស្តវិជ្ជមាន ហើយមិនព្រមរាយការណ៍ជូនមន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យ ឬអាជ្ញាធរ មូលដ្ឋានទេនោះ អាចប្រឈមនឹងការអនុវត្តនូវការដាក់ពិន័យ ក៏ដូចជាការទោសដាក់ពន្ធនាគារ ស្របទៅច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ។

ការព្រមាននេះបានធ្វើឡើងបន្ទាប់មានបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលបានប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនវីដ-១៩ ដោយខ្លួនឯងនៅតាមផ្ទះ ទទួលបានលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ-១៩ ប៉ុន្តែបានព្យាយាមប្រើប្រាស់ថ្នាំពេទ្យ ឬអនុវត្តការព្យាបាលបែបបុរាណដោយខ្លួនឯង ហើយមានអ្នកជំងឺមួយចំនួនបានវិវឌ្ឍទៅរកស្ថានភាពធ្ងន់ធ្ងរ រួចទើបរាយការណ៍មកមន្រ្តីសុខាភិបាល ឬអាជ្ញាធរមូលដ្ឋាន។
ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ ក្នុងករណីការប្រើប្រាស់តេស្ករសរកអង់ទីហ្សែនកូវីដ-១៩ ដោយបុគ្គលឯកជន ទទួលលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ-១៩ សាមីខ្លួនត្រូវដាក់ខ្លួនឱ្យនៅដោយឡែកពីសមាជិកគ្រួសារ និងមានកាតព្វកិច្ចតាមផ្លូវច្បាប់ ក្នុងការជូនដំណឹងជាបន្ទាន់ទៅមន្ត្រីសុខាភិបាល ឬអាជ្ញាធរមូលដ្ឋាន តាមរយៈខ្សែទូរស័ព្ទ (Hotline) ១២២២ ឬ លេខទូរស័ព្ទរបស់ទីបញ្ជាការស្រាលនៃមូលដ្ឋានខណ្ឌដែលខ្លួនកំពុងរស់នៅ ដើម្បីឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យចុះវាយតម្លៃស្ថានភាពអ្នកជំងឺ និងពិនិត្យទីតាំងផ្ទះ ថាតើត្រូវអនុញ្ញាត ឱ្យអ្នកជំងឺព្យាបាលនៅផ្ទះ ឬត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។

រដ្ឋបាលរាជធានីភ្នំពេញបានបន្តទៀតថា ការអនុវត្តមិនត្រឹមត្រូវតាមនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់គ្រប់គ្រងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកជំងឺ និងអាចបង្កជាហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ ដល់សមាជិកគ្រួសារ អ្នករស់នៅក្បែរខាង និងសហគមន៍ទាំងមូលថែមទៀត។
គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឱ្យអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលនៅផ្ទះមានចំនួន ៤,២៤១នាក់ ក្នុងនោះមានអ្នកជំងឺ ១,២៥៧ នាក់បានជាសះស្បើយ។
គួរបញ្ជាក់ថាក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យរាជធានីខេត្តទូទាំងប្រទេសអនុវត្តគ្រប់គ្រងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះដើម្បីជួយសម្រួលបន្ទុកនៅតាមមន្ទីរពេទ្យនានា៕
អត្ថបទ៖ សំអឿន

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


