ព័ត៌មានជាតិ
អតីតយុទ្ធជនជាង៣០០០នាក់ ក្នុងខេត្តកំពង់ធំបានទទួលចាក់វ៉ាក់សាំងដូសទី៣
សម្តេចតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់នូវការចាក់វ៉ាក់សាំងដូសទី៣ ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ និងការពារអាយុជីវិត អតីតយុទ្ធជនជាងបីពាន់នាក់នៅខេត្តកំពង់ធំ ដែលជាដូសជំរុញប្រភេទAstra Zeneca នៅតាមបណ្តាទីតាំងមណ្ឌលសុខភាពក្រុង-ស្រុកទាំង ៩ ក្នុងខេត្តកំពង់ធំប្រភេទ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន អមដោយឧត្តមសេនីយ៍ទោម៉ែន លី រួមទាំងប្រធាន អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញចូលរួមប្រកាសការបើកការចាក់វ៉ាក់សាំង ប្រឆាំងមេរោគកូវីដ-១៩ដូសទី៣ តំណាងទូទាំងខេត្តកំពង់ធំនៅ មណ្ឌលសុខភាពព្រៃប្រស់ ស្រុកកំពង់ស្វាយ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ជំនួសមុខឲ្យអតីតយុទ្ធជនក្នុងខេត្តកំពង់ធំ បានគោរពថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងឯកឧត្ដមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍គន់គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ដូសទី៣ដែលជាដូសជំរុញប្រភេទ Astra Zeneca សម្រាប់ចាក់ជូនអតីតយុទ្ធជន ដើម្បីការពារអាយុជីវិតទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ខណៈពេលដែលមានចំនួនអ្នកឆ្លងកើនឡើងគួរឲ្យព្រួយបារម្ភ ។


ឧត្តមសេនីយ៍ទោសោម ស៊ុន សំណូមពរអតីតយុទ្ធជន ត្រូវតែបន្តការប្រុងប្រយ័ត្នជាប់ជានិច្ច និងអនុវត្តន៍តាម ការណែនាំរបស់ក្រសួងសុខាភិបាល អនុវត្តនូវវិធានការ ៣ការពារនិង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ទើបយើងជៀសផុតពីការឆ្លងនូវមេរោគដ៏កាចសាហាវ បំប្លែងថ្មីប្រភេទ( ដែលតា) ដែលឆ្លងលឿនរហ័សនិង មានហានិភ័យខ្ពស់ដល់អាយុជីវិត ។


អតីតយុទ្ធជន ដែលបានចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ដូសទី៣ មានភាពរីករាយដែលបានការពារអាយុជីវិតរួចផុតពីជំងឺ-១៩ សូមគោរពថ្លែងអំណរគុណសម្តេចតេជោហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ឯកឧត្ដមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ដែលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីបានវ៉ាក់សាំងចាក់ជូនបងប្អូនអតីតយុទ្ធជននៅខេត្តកំពង់ធំ និងសូមគោរពជូនពរសម្តេច ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបាន ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈសុខៈនិងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ៖ ប៊ុន រដ្ឋា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង



