Connect with us

ព័ត៌មានជាតិ

ជំនួបលើស្ពានព្រំដែនកម្ពុជា-ថៃ៖ អាជ្ញាធរខេត្តបន្ទាយមាន​ជ័យ ស្នើអាជ្ញាធរខេត្តស្រះកែវ កុំបញ្ជូនពលករខ្មែរមកវិញគំហុកពេក

បានផុស

នៅ

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានជួបពិភាក្សាការងារមួយចំនួនជាមួយអភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ នៅលើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក ដើម្បីដោះស្រាយកិច្ចការបន្ទាន់ជាមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនូបពិភក្សារវាង លោក អ៊ុំ រាត្រី ជាមួយអភិបាលខេត្តស្រះកែវ ផ្ដោតលើស្ថានភាពនៃការរាលដាលជំងឺ​កូវីដ​១៩ បំប្លែងថ្មី Delta និងការបិទព្រំដែនមិនទាន់ឱ្យពលករខ្មែរ ចូលមកទឹកដីកម្ពុជារយៈពេល ១៤ ថ្ងៃ។

ថ្នាក់ដឹកនាំខេត្តស្នើឱ្យអាជ្ញាធរថៃ ជួយសម្រួល ដោះស្រាយបញ្ហាបងប្អូនប្រជាពលរដ្ឋ ដែលត្រឡប់មកទឹកដីកម្ពុជា ក្នុងនោះត្រូវធានាទាំងសុខភាព សុវត្ថិភាព ពួកគាត់ និងស្នើសុំកុំអោយមានការបញ្ជូនមកជាគំហុក​ ហើយ​បើមានបញ្ហាអ្វី សូមផ្តល់ព័ត៌មានបន្ទាន់មកភាគីកម្ពុជា ដើម្បីត្រៀមលក្ខណៈទទួលបងប្អូន តាមវិធានសុខាភិបាល។

ក្នុងជំនួបពិភាក្សានោះភាគីទាំងពីរក៏បានឯកភាពជាថ្មី នឹងអនុញ្ញាតរៀបចំការចាក់វ៉ាក់សាំងជូនប្រជាពល​រដ្ឋ ជាអាជីវករលក់ដូរ ក្នុងផ្សាររុងក្លឿ នៅលើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលមានប្រមាណ១ ម៉ឺននាក់(១០០០០) ហើយពេលវេលាថ្ងៃណា នឹងជូនដំណឹងបន្ថែម។

ក្រៅពីនេះ ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ រួមគ្នាបន្តកិច្ចសហប្រតិបត្តិការល្អ ក្នុងការសម្របសម្រួល​ដោះស្រាយបញ្ហាផ្សេងៗ តាមបន្ទាត់ព្រំដែន នៃប្រទេសទាំង២ ពិសេសការគ្រប់គ្រងបងប្អូនពលករ ទប់ស្កាត់ការរីករាល នៃជំងឺកូវីដ១៩ ពិសេសមេរោគថ្មី Delta៕ ដោយ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម