ព័ត៌មានជាតិ
បទល្មើសព្រហ្មទណ្ឌក្នុងខែកក្កដា ថយចុះជាងពាក់កណ្តាល
នៅក្នុងបរិបទជំងឺកូវីដ១៩ បទល្មើសនានាមានការថយចុះគួរឱ្យកត់សំគាល់ ជាក់ស្ដែង នៅក្នុងខែកក្កដាឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌ បានថយចុះជាងពាក់កណ្តាល បើប្រៀបធៀបទៅខែមិថុនា។

របាយការណ៍ប្រចាំ ខែកក្កដាឆ្នាំ២០២១ សម្រាប់រាជធានីភ្នំពេញ បទល្មើស ព្រហ្មទណ្ឌកើតមាន ១៩លើក ថយចុះ ១០ លើកបើប្រៀបធៀទៅខែមិថុនា។
របាយការណ៍ដដែលបង្ហាញថា បង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន ១៩ករណី ស្មើនឹង ១០០%ឃាត់ខ្លួន៣២នាក់ បញ្ចូនទៅសាលា ដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។

បង្ក្រាបបទល្មើសគ្រឿងញៀនបាន ៤៧ករណី ឃាត់ខ្លួន ៨៨នាក់ និងបង្ក្រាបតាមដីកា ពាករណី ឃាត់ខ្លួន ២នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។
បង្ក្រាបក្មេងទំនើងបាន ៣២ករណី ឃាត់ខ្លួន៤៤នាក់ ក្នុងនោះ ពាក់ព័ន្ធបទល្មើស ៣៧នាក់ កសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងបង្កឱ្យបាត់សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ៧នាក់ បាន អនុវត្តវិធានការរដ្ឋបាលដោយធ្វើកិច្ចសន្យាអប់រំប្រគល់ឱ្យអាណាព្យាបាលវិញ៕ ដោយ៖ស្រីរ័ត្ន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៧ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


