ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ អះអាងពីការថយចុះបទល្មើសព្រហ្មទណ្ឌ ក្នុងឆ្នាំ២០២៥ ខណៈបង្ក្រាបបានជាង៩០%
ក្នុងឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បានថយចុះ១៧% បើប្រៀបធៀបនឹងឆ្នាំ២០២៤។ នេះជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា នៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយលោកបញ្ជាក់ថា កម្លាំងសមត្ថកិច្ចកម្ពុជាបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ជាលទ្ធផលសម្រេចបាន៩៦% ក្នុងឆ្នាំ២០២៥កន្លងទៅ។

តាមការឱ្យដឹងដោយឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លទ្ធផលដែលសមត្ថកិច្ចបង្ក្រាបបាននោះ រួមមាន បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ករណីក្មេងទំនើង ព្រមទាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ទាក់ទងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោករដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាក់ថា ក្រសួង ក៏កំពុងបន្តស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបលើបទល្មើសនេះ ដោយចាប់ខ្លួនមេក្លោង និងបញ្ជូនជនបរទេសប្រព្រឹត្តបទល្មើសទៅប្រទេសកំណើតវិញ ក្រោមកិច្ចសហការជាមួយសមត្ថកិច្ចនៃប្រទេសពាក់ព័ន្ធយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់។
លោក ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរនបាលជាតិ ក៏ដូចជាមន្ត្រីក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលសម្រេចបានក្នុងឆ្នាំ២០២៥ ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


