Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល អំពាវនាវពលរដ្ឋ និងពលករ ដែលមិនទាន់ចាក់វ៉ាក់សាំង សូមរួសរាន់ទៅចាក់ ឲ្យបានគ្រប់គ្នា

បានផុស

នៅ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងក្នុ​ង​ក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ បានជូនដំណឹងអំពី ការចាក់វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ និងពលករដែលនៅសេសសល់ មិនទាន់បានចាក់វ៉ាក់សាំង កូវីដ-១៩។

សេចក្ដីជូនដំណឹង បានបញ្ជាក់ថា គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស បាននឹង​កំពុង​បើក​យុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ និងពលករ ដែលមានអាយុចាប់ពី១៨ ឆ្នាំឡើង នៅទូទាំងប្រទេស ដោយមានការចូលរួម ពីប្រជាពលរដ្ឋ ក្នុងការមកចាក់វ៉ាក់សាំងកូវីដ-១៩ បានយ៉ាងផុសផុល។

រហូតមកដល់បច្ចុប្បន្ននេះ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងក្នុ​ង​ក្របខណ្ឌទូទាំងប្រទេស បានសង្កេតឃើញថា នៅមានប្រជាពលរដ្ឋ និងពលករមួយចំនួន មិនទាន់បានមកចាក់វ៉ាក់សាំងកូវីដ-១៩ នៅឡើយ ដោយមូលហេតុ​ផ្សេង​ៗ (ជាពលករ ឬប្រជាពលរដ្ឋ ឬនិស្សិត ដែលបានវិលត្រឡប់មកពីបរទេស ហើយទើបបានបញ្ចប់ ការធ្វើ​ចត្តាឡីស័ក ស្ត្រីទើបសំរាលកូនរួច និងមូលហេតុផ្សេងៗទៀត)។

ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ និងពល ករ​មានអាយុចាប់ពី១៨ឆ្នាំឡើងទាំងអស់ ដែលនៅសេសសល់ មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ សូមអញ្ជើញ​រួសរាន់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់គ្នា ស្របពេលជាមួយរដ្ឋបាលរាជធានី-ខេត្ត កំពុងតែបើកយុទ្ធ​នា​ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម