ព័ត៌មានជាតិ
រាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមផ្លូវ ពយតាមូង ជា«វិថីតេជោ» ផ្លូវការហើយ
រាជរដ្ឋាភិបាលកម្ពុជាសម្រេចប្រសិទ្ធនាមផ្លូវ ពយតាមូង ដែលតភ្ជាប់ពីវិថី២ធ្នូ ចំណុចឆ្នេរសុខា ទៅផ្លូវលេខ៥០២ ចំណុចឆ្នេរអូរឈើទាលជា«វិថីតេជោ » និងស្ថាបនាបដិមាព្រះស្កន្ទទ្រង់លើក្ងោក ស្ថិតនៅចំណុចប្រសព្ធត្រីកោណ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ១២ ខែសីហា ២០២១ ។

វិថីតេជោ មានបណ្ដោយប្រវែង ១.០៣៤ ម៉ែត្រទទឹងជាង ១០ម៉ែត្រ អាជ្ញាធរខេត្តគ្រោងដាំដើមកោងកាងនៅអមផ្លូវខាងលើនេះគឺជាប្រភេទដើមកោងកាងធំៗ ចំនួនជាង ២០០ដើមនិងមានដាំកូនកោងកាងតូចៗមួយចំនួនទៀតដើម្បីឲ្យទីតាំងផ្លូវថ្មី១ខ្សែនេះកាន់តែមានសោភណ្ឌភាពថែមមួយកម្រិតទៀត ។ បច្ចុប្បន្នផ្លូវនេះកំពុងក្លាយជាទី កន្លែងកម្សាន្តក៏ដូចជាកន្លែងហាត់ប្រាណដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ។

ថ្មីនេះអាជ្ញាធរខេត្តប្រះសីហនុមានគម្រោងយក «វិថីតេជោ» សម្រាប់រៀបចំពិធីបុណ្យសមុទ្រនៅឆ្នាំនេះប្រសិនបើមិនមានការប្រែប្រួលឬការរំខានដោយសារជំងឺកូវី១៩ ទេ ។ វិថីតេជោតភ្ជាប់ពីវិថី២ធ្នូមកចុងផ្លូវ៥០២ ស្ថិតនៅតំបន់ពយតាមូងក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ជាមួយគ្នានេះដើម្បីឱ្យទីតាំងប្រារព្ធពិធីបុណ្យ សមុទ្រមានសោភ័ណភាពនិងបរិស្ថានស្អាត រដ្ឋបាលខេត្តបាននិងកំពុងរៀបចំកែលម្អសួនច្បារ ដាក់អំពូលភ្លើង ដាំដើមកោងកាង រៀបចំបន្ទប់ទឹកនិងពង្រីកទីធ្លាឱ្យបាន ធំទូលាយបន្ថែមទៀតដើម្បីរៀបចំប្រារព្ធពិធីជាពិសេសជាការទាក់ទាញភ្ញៀវទេសចរទាំងជាតិ និង អន្តរជាតិមកលេងកម្សាន្តក្នុងឱកាសនៃពិធីបុណ្យសមុទ្រនៅខេត្ត ព្រះសីហនុនាពេលខាងមុខ ៕
អត្ថបទ ៖ ណារី

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


